រឿងទន្សាយផ្ហើលផ្ថែព្ថៅ
ទីបំផុតហើយ ក៏រមែងរលត់ទៅ ដោយប្រការទាំងពួង ។ បណ្ឌិតគប្បីសម្តែង សេចក្តីនេះដោយទុទ្ទុភជាតក គឺរឿងទន្សាយផ្អើលផ្លែព្នៅ ។ រឿង ទន្សាយផ្អើលផ្លែព្នៅ បានឮថា ទន្សាយមួយ ដេកលក់នៅក្បែរដើមព្នៅ ផ្លែព្នៅទុំជ្រុះអំពីទង ធ្លាក់មកក្បែរត្រចៀកទន្សាយ ។ ទន្សាយនោះក៏ភ្ញាក់ក្រោកឡើង រត់ទៅ ដោយរហ័ស ដោយសម្គាល់ថា ផែនដីស្រុត ព្រោះសំឡេងខ្លាំងនៃផ្លែព្នៅ នោះ ។ សត្វចតុប្បាទដទៃៗ ខាងមុខឃើញទន្សាយរត់មកដោយរហ័ស ក៏ នាំគ្នារត់ទៅដែរ ។ កាលនោះ ព្រះពោធិសត្វនៃយើង កើតជារាជសីហ៍ ។ រាជសីហ៍នោះគិតថា ធម្មតាផែនដីនេះ ស្រុតវិនាសទៅ ក៏ព្រោះកប្បវិនាស ឈ្មោះថា ការដែលផែនដីនេះ បែកធ្លាយទៅត្រង់កណ្តាលទីមិនមាន អញ ត្រូវទៅពិនិត្យមើលហេតុឲ្យបានដឹង ដូច្នេះ ។ ទើបរាជសីហ៍ផ្តើមសាកសួរ សត្វទាំងឡាយតាំងអំពីដំរីទៅ រហូតដល់ទន្សាយនោះថា អ្នកឃើញដីស្រុតឬ ដូច្នេះ ទន្សាយពោលថា បពិត្រលោកម្ចាស់ដ៏ជាធំ ខ្ញុំឃើញ ។ រាជសីហ៍ ពោលថា អ្នកចូរនាំយើងទៅមើល ទន្សាយពោលថា ខ្ញុំមិនអាច ។ ទើប រាជសីហ៍សម្លុតថា នែទន្សាយ ចូរនាំយើងទៅ ឯងកុំខ្លាចឡើយ ហើយក៏ លួងលោមចិត្តទន្សាយ ដោយពាក្យសុភាពរាបសា ហើយនាំទន្សាយទៅ ។ ទន្សាយឈរក្នុងទីមិនឆ្ងាយអំពីដើមព្នៅ ហើយបានពោលជាគាថាថា សូមសេចក្តីចម្រើនមានដល់លោកចុះ ខ្ញុំនៅក្នុងប្រទេសណា ប្រទេស នោះធ្វើសំឡេងឮទុទ្ទុភ តែខ្ញុំមិនដឹងនូវប្រទេសនុ៎ះថា នេះអ្វី ធ្វើសំឡេងឮ ទុទ្ទុភ ។ ព្រះពោធិសត្វ ពោលនឹងទន្សាយថា អ្នកចូរឈរក្នុងទីនេះឯង ហើយក៏ ទៅត្រង់គល់ព្នៅ បានឃើញទីដេករបស់ទន្សាយ និងបានឃើញផ្លែព្នៅទុំ ទើបក្រឡេកមើលខាងលើ បានឃើញទងរបស់ព្នៅ កាលឃើញហើយ ក៏ ដឹងថា ទន្សាយនេះ ដេកទីនេះ កំពុងលក់ កាលត្រូវព្នៅទុំនេះ