អដ្ឋកថា ចូឡគោសិង្គសាលសូត្រទី ១

ក្បាលទី 14 · ទំព័រ 374

កកចូបមសូត្រ មានពាក្យផ្តើមថា ឯវម្មេ សុតំ ដូច្នេះ ។ គប្បី ជ្រាបវិនិច្ឆ័យក្នុងកកចូបមសូត្រនោះដូចតទៅនេះ បទថា មោលិយផល្គុនោ នេះ ផ្នួងសក់ លោកហៅថា មោលី ដូចលោកពោលថា ឆេត្វាន មោលី វរគន្ធវាសិតំ វេហាសយំ ឧក្ខិបិ សក្យបុង្កវោ រតនចង្កោដវរេន វាសវោ សហស្សនេត្តោ សិរសា បដិគ្គហិ ។ ព្រះសក្យៈដ៏ប្រសើរ ទ្រង់កាត់ព្រះមោលី ដែលអប់ដោយគ្រឿង ក្រអូបដ៏ប្រសើរហើយ បោះឡើងទៅក្នុងអាកាស ស្តេចវាសវសហស្សនេត្រ ទ្រង់យកប្រអប់កែវដ៏ប្រសើរដាក់លើសិរសាទទួលទុក ដូច្នេះ ។ ក្នុងកាលដែលលោកនៅជាគ្រហស្ថ មានផ្នួងសក់ធំ ។ ព្រោះហេតុនោះ ទើបគេហៅលោកថា មោលិយផល្គុន ។ សូម្បីបួសហើយ ជនទាំងឡាយ ក៏នៅចាំឈ្មោះនោះបាន ។ បទថា អតិវេលំ ប្រែថា ហួសព្រំដែន ។ ក្នុង បទថា អតិវេលំ នោះ វេលាមាន ៣ គឺកាលវេលា ១ សីមវេលា ១ សីលវេលា ១ ។ ពិតហើយ ក្នុងពាក្យថា តាយំ វេលាយំ ឥមំ ឧទានំ ឧទានេសិ ប្រែថា បន្លឺនូវឧទានគាថានេះក្នុងវេលានោះ ដូច្នេះ ឈ្មោះថា កាលវេលា ។ ក្នុង ពាក្យថា ឋិតធម្មោ វេលំ នាតិវត្តតិ ភិក្ខុមានធម៌ដែលតាំងនៅហើយ មិន បានឈានកន្លងដែន ដូច្នេះ វេលានេះ ឈ្មោះថា សីមវេលា ។ ក្នុងពាក្យថា វេលា អនតិក្កមោ សេតុឃាតោ ការមិនកន្លងវេលា ឈ្មោះថា សេតុឃាតវីរតិ អរិយមគ្គជាអ្នកសម្លាប់នូវបាបធម៌ដែលទាក់ទងហើយក្នុងអរិយមគ្គ ឈ្មោះ ថា សេតុ និងក្នុងប្រយោគមួយទៀតថា វេលាវេសា អវីតិក្កម្មដ្ឋេន វេលា ព្រោះអត្ថថា មិនកន្លងល្មើសនេះ ដូច្នេះ វេលានេះ ឈ្មោះថា សីលវេលា ។