កម្រាស់ផែនដី
តទារម្មណញ្ច បានដល់ ធ្វើឲ្យជាអារម្មណ៍នៃមេត្តាចិត្តនោះឯង ។ បទថា សព្វាវន្តំ បានដល់ សត្វទាំងអស់ ។ បទថា លោកំ បានដល់ សត្វលោក ។ បទថា វិបុលេន បានដល់ មានសត្វមិនមែនតិចជាអារម្មណ៍ ។ បទថា មហគ្គតេន គឺប្រកបដោយចិត្តមហគ្គតភូមិ ។ បទថា អប្បមាណេន គឺ ចម្រើនល្អហើយ ។ បទថា អវេរេន គឺមិនមានទោស ។ បទថា អព្យាបជ្ឈេន គឺមិនមានទុក្ខ ។ បទថា ផរិត្វា វិហរិស្សាម សេចក្តីថា ពួកយើង បង្អោននឹកដល់បុគ្គលនោះ និងសត្វលោកទាំងអស់ ធ្វើឲ្យជាអារម្មណ៍របស់ ចិត្តនោះ ដោយចិត្តដែលសហគតៈដោយមេត្តាបែបនេះហើយ ។ ឥឡូវនេះ ព្រះមានព្រះភាគ កាលទ្រង់នាំឧបមា ដែលចង្អុល បង្ហាញដល់អត្ថនោះ ទើបត្រាស់បទថា សេយ្យថាបិ ជាដើម ។ បណ្តាបទ ទាំងនោះ បទថា អបឋវឹ បានដល់ ធ្វើឲ្យមិនមានផែនដី អធិប្បាយថា ឲ្យ ដល់នូវភាពមិនមានផែនដី ។ បទថា តត្រ តត្រ ប្រែថា ទីនោះ ។ បទថា វិកិរេយ្យ គឺកាន់យកបង្គីលើកដីឡើងរោយ ដូចគ្រាប់ពូជទាំងឡាយ ។ បទថា ឱដ្ឋុភេយ្យ គឺស្តោះទឹកមាត់ ។ បទថា អបឋវឹ ករេយ្យ សេចក្តីថា បុគ្គល ណា ធ្វើសេចក្តីព្យាយាមដោយកាយ និងវាចាយ៉ាងនេះ ក៏មិនអាចធ្វើផែនដី ធំមិនឲ្យជាផែនដីបានឡើយ ។ បទថា គម្ភីរា ប្រែថា ជ្រៅ គឺជ្រៅដោយកម្រាស់ ២៤០០០០ យោជន៍ ។ បទថា អប្បមេយ្យ ប្រែថា ប្រមាណមិនបាន គឺកំណត់មិនបានផ្នែកទទឹង ។ បទថា ឯវមេវ ខោ នេះ ជាការប្រៀបធៀបដោយឧបមាក្នុងទីនេះ មេត្តាចិត្ត គប្បីឃើញដូចផែនដី ។ បុគ្គលដែលកាន់យកគន្លងនៃវាចា ៥ យ៉ាងមកហើយ ដូចបុរសកាន់យកចប និងបង្គីមកហើយ ។ បុរសនោះ មិនអាចធ្វើ ផែនដីធំមិនឲ្យជាផែនដីបាន ដោយចប និងបង្គី យ៉ាងណា បុគ្គលដែល កាន់យកគន្លងនៃវាទៈ ៥ យ៉ាងមកហើយ ក៏មិនអាចធ្វើមេត្តាចិត្តនៃអ្នក ទាំងឡាយឲ្យ