អធិប្បាយអន្តរាយិកធម៌ ៥

ក្បាលទី 14 · ទំព័រ 422

អន្តរាយិកធម៌ ៥ អលគទ្ទូបមសូត្រ មានពាក្យផ្តើមថា ឯវម្មេ សុតំ ដូច្នេះ ជាដើម ។ គប្បីជ្រាបវិនិច្ឆ័យក្នុងអលគទ្ទូបមសូត្រនោះ ដូចតទៅនេះ ជនទាំងឡាយណា បៀតបៀនត្មាត ហេតុនោះ ជនទាំងនោះ ឈ្មោះថា ជាអ្នកបៀតបៀនត្មាត បុព្វបុរសបៀតបៀនត្មាតរបស់បុគ្គលនោះមាន ហេតុ នោះបុគ្គលនោះ ឈ្មោះថា មានបុព្វបុរសជាអ្នកសម្លាប់ត្មាត ។ កូននៃត្រកូល អ្នកធ្លាប់សម្លាប់ត្មាតនោះ អធិប្បាយថា ជាអ្នកខ្វល់ខ្វាយនៃត្រកូលអ្នកសម្លាប់ ត្មាត ។ ឈ្មោះថា អន្តរាយិកធម៌ ព្រោះធ្វើអន្តរាយចំពោះសួគ៌ និងនិព្វាន ។ អន្តរាយិកធម៌ទាំងនោះ មាន ៥ យ៉ាង គឺកម្ម កិលេស វិបាក អរិយុបវាទ និងអនាវិតិក្កម ។ ក្នុងអន្តរាយិកធម៌ទាំងនោះ អនន្តរិយកម្ម ៥ ឈ្មោះថា កម្មន្តរាយិកធម៌ ។ ភិក្ខុនីទូសកកម្មក៏ដូចគ្នា ។ តែភិក្ខុនីទូសកកម្មនោះ ធ្វើ អន្តរាយចំពោះព្រះនិព្វានតែម្យ៉ាង មិនធ្វើអន្តរាយចំពោះស្ថានសួគ៌ឡើយ ។ ធម៌ គឺនិយតមិច្ឆាទិដ្ឋិ ឈ្មោះថា កិលេសន្តរាយិកធម៌ ។ បដិសន្ធិធម៌របស់ ខ្ទើយ សត្វតិរច្ឆាន និងឧភតោព្យញ្ជនកៈ ឈ្មោះថា វិបាកន្តរាយិកធម៌ ។ ធម៌ គឺការចូលទៅតិះដៀលព្រះអរិយៈ ឈ្មោះថា ឧបវាទន្តរាយិកធម៌ ។ តែឧបវាទន្តរាយិកធម៌ទាំងនោះ រមែងធ្វើអន្តរាយអស់កាលដែលមិនទាន់ឲ្យព្រះអរិយៈ ទាំងឡាយអត់ទោស ខាងមុខអំពីនោះ ឲ្យព្រះអរិយៈអត់ទោសហើយ មិនជា អន្តរាយឡើយ ។ អាបត្តិ ៧ កង ដែលភិក្ខុក្លែងកន្លងល្មើសហើយ ឈ្មោះថា អនាវីតិក្កមន្តរាយិកធម៌ ។ សូម្បីអនាវីតិក្កមន្តរាយិកធម៌ទាំងនោះ រមែងធ្វើ អន្តរាយដរាបណា ភិក្ខុត្រូវអាបត្តិហើយ នៅតែប្តេជ្ញាខ្លួនថា ជាភិក្ខុក្តី មិននៅ បរិវាសកម្មក្តី មិនសម្តែងក្តី ខាងមុខអំពីនោះ ( គឺបានសម្តែងក្តី ) មិនជា អន្តរ