បរិយត្តិ ៣
ពិតហើយ បរិយត្តិមាន ៣ គឺអលគទ្ទបរិយត្តិ ១ និស្សរណបរិយត្តិ ១ ភណ្ឌាគារិកបរិយត្តិ ១ ។ បណ្តាបរិយត្តិទាំង ៣ នោះ ភិក្ខុណារៀនពុទ្ធវចនៈ ព្រោះប្រារព្ធលាភសក្ការៈថា អញនឹងបានចីវរជាដើម ឬមនុស្សទាំងឡាយនឹង ស្គាល់អញក្នុងកណ្តាលបរិស័ទ ៤ យ៉ាងនេះ បរិយត្តិរបស់ភិក្ខុនោះ ឈ្មោះ ថា អលគទ្ទបរិយត្តិ ។ ពិតហើយ ការមិនរៀនពុទ្ធវចនៈ ហើយដេកលក់ ល្អជាងរៀនយ៉ាងនេះ ។ ឯភិក្ខុណារៀនដោយគិតថា រៀនពុទ្ធវចនៈ បំពេញ សីលក្នុងឋានៈដែលសីលមកដល់ ឲ្យកាន់យកគព្ភសមាធិ ក្នុងឋានៈដែល សមាធិមកដល់ ផ្តើមតាំងវិបស្សនាក្នុងឋានៈដែលវិបស្សនាមកដល់ ធ្វើមគ្គ ឲ្យកើត ធ្វើឲ្យជាក់ច្បាស់នូវផល ក្នុងឋានៈដែលមគ្គផលមកដល់ហើយ បរិយត្តិ របស់ភិក្ខុនោះ ឈ្មោះថា និស្សរណបរិយត្តិ ។ បរិយត្តិរបស់ព្រះខីណាស្រព ឈ្មោះថា ភណ្ឌាគារិកបរិយត្តិ ។ ពិតហើយ ទុក្ខសច្ចដែលមិនទាន់កំណត់ ដឹង សមុទយសច្ចដែលមិនទាន់លះបាន មគ្គសច្ចដែលមិនទាន់បានចម្រើន ឬនិរោធសច្ចដែលមិនទាន់ធ្វើឲ្យជាក់ច្បាស់ រមែងមិនមានដល់ព្រះខីណាស្រព នោះ ព្រោះថា ព្រះខីណាស្រពនោះ កំណត់ដឹងខន្ធហើយ លះកិលេសបាន ហើយ ចម្រើនមគ្គហើយ ធ្វើឲ្យជាក់ច្បាស់នូវផលហើយ ព្រោះដូច្នោះ ទើប លោករៀនពុទ្ធវចនៈ ដើម្បីជាអ្នកទ្រទ្រង់បែបផែន រក្សាប្រពៃណី អនុរក្ស វង្ស ដូច្នោះ ទើបបរិយត្តិរបស់លោក ឈ្មោះថា ភណ្ឌាគារិកបរិយត្តិ ។ សួរថា កាលពួកគន្ថធុរៈ មិនអាចនឹងនៅក្នុងទីកន្លែងមួយ ព្រោះឆាតកភ័យ ជាដើម បុថុជ្ជនណា កាលមិនលំបាកដោយភិក្ខាចារ រៀនដោយគិតថា សូម