មហាគោបាលសូត្រទី ៣
ខ្ញុំបានស្តាប់មកយ៉ាងនេះ ។ សម័យមួយ ព្រះមានព្រះភាគ គង់នៅក្នុងវត្តជេតពន របស់អនាថបិណ្ឌិកសេដ្ឋី ទៀបក្រុងសាវត្ថី ។ សម័យ នោះឯង ព្រះកុមារកស្សបមានអាយុ នៅក្នុងអន្ធវ័ន ( ព្រៃជាទីនៅនៃពួកចោរ ខ្វាក់ភ្នែក ) ។ គ្រានោះឯង ទេវតាមួយអង្គ មានសម្បុរល្អ ( មក ) ក្នុង វេលារាត្រី គឺមជ្ឈិមយាមកន្លងទៅហើយ បញ្ចេញរស្មីឲ្យភ្លឺក្នុងអន្ធវ័នទាំងអស់ ក៏ចូលទៅរកព្រះកុមារកស្សបមានអាយុ លុះចូលទៅដល់ហើយ ទើបឋិតនៅក្នុង ទីដ៏សមគួរ ។ លុះទេវតានោះឋិតនៅក្នុងទីដ៏សមគួរហើយ ក៏ពោលពាក្យ នេះនឹងព្រះកុមារកស្សបមានអាយុថា ភិក្ខុ ភិក្ខុ ដំបូកនេះហុយផ្សែងក្នុងពេល យប់ ឆេះក្នុងពេលថ្ងៃ ព្រាហ្មណ៍បានពោលយ៉ាងនេះថា ម្នាលសុមេធ ចូរ អ្នកយកសស្រ្តាមកជីកដំបូកនេះមើល ។ សុមេធ យកសស្រ្តាមកជីក ជីក ទៅក៏បានឃើញសន្ទះទ្វារកង់ ហើយប្រាប់ថា បពិត្រអ្នកដ៏ចម្រើន សន្ទះទ្វារ កង់ ។ ព្រាហ្មណ៍បានពោលយ៉ាងនេះថា ម្នាលសុមេធ ចូរអ្នកលើកសន្ទះទ្វារ កង់ចេញហើយយកសស្រ្តាជីកទៀត ។ សុមេធយកសស្រ្តាជីកទៅ ក៏បាន ឃើញសត្វហង ហើយប្រាប់ថា បពិត្រអ្នកដ៏ចម្រើន សត្វហង ។ ព្រាហ្មណ៍ បានពោលយ៉ាងនេះថា ម្នាលសុមេធ អ្នកចូរលើកសត្វហងចេញ ហើយយក សស្រ្តាជីកទៀត ។ សុមេធយកសស្រ្តាជីកទៅ ក៏បានឃើញផ្លូវបែកជា ២ ហើយប្រាប់ថា បពិត្រអ្នកដ៏ចម្រើន ផ្លូវបែកជា ២ ។ ព្រាហ្មណ៍បានពោល យ៉ាងនេះថា ម្នាលសុមេធ ចូរអ្នកលើកផ្លូវបែកជា ២ ចេញ ហើយយក សស្រ្តាជីកទៀត ។ សុមេធយកសស្រ្តាជីកទៅ ក៏បានឃើញសំពត់តម្រង ក្បុង ហើយប្រាប់ថា បពិត្រអ្នកដ៏ចម្រើន សំពត់តម្រងក្បុង ។ ព្រាហ្មណ៍ បានពោលយ៉ាងនេះថា ម្នាលសុមេធ អ្នកចូរលើកសំពត់តម្រងក្បុងចេញ ហើយយកសស្រ្តាជីកទៀត ។