អត្ថរបស់ អភិក្កន្ត សព្ទ
ក្បាលទី 14 · ទំព័រ 470
នោះ អភិក្កន្ត សព្ទ ដែលប្រាកដក្នុងអត្ថថាអស់ទៅ ដូចក្នុងប្រយោគជាដើម ថា អភិក្កន្តា ភន្តេ រត្តិ និក្ខន្តោ បឋមោ យាមោ ចិរនិសិន្នោ ភិក្ខុសង្ឃោ បពិត្រព្រះអង្គដ៏ចម្រើន វេលារាត្រីបឋមយាមកន្លងទៅហើយ ភិក្ខុសង្ឃអង្គុយ ចាំយូរហើយ ។ ប្រាកដក្នុងអត្ថថា ល្អ ដូចក្នុងប្រយោគជាដើមថា អយំ ឥមេសំ ចតុន្នំ បុគ្គលានំ អភិក្កន្តតរោ ច បណីតតរោ ច បណ្តាបុគ្គលទាំង ៤ ពួកនេះ បុគ្គលនេះ ចាត់ថា ល្អជាងផង ប្រសើរជាងផង ។