អត្ថរបស់ វណ្ណ សព្ទ
ប្រាកដក្នុង អត្ថថា ស្អាត ដូចក្នុងប្រយោគជាដើមថា កោ មេ វន្ទតិ បទានិ ឥទ្ធិយា យសសា ជលំ អភិក្កន្តេន វណ្ណេន សព្វា ឱភាសយំ ទិសា អ្នកណាហ្ន៎ រុងរឿងដោយឫទ្ធិ និងយស មានសម្បុរល្អ ញ៉ាំងទិសទាំងពួងឲ្យភ្លឺ មកថ្វាយបង្គំ បាទានៃតថាគត ។ ប្រាកដក្នុងអត្ថថា ត្រេកអរក្រៃលែង ដូចក្នុងប្រយោគ ជាដើមថា អភិក្កន្តំ ភន្តេ បពិត្រព្រះគោតមដ៏ចម្រើន ភាសិតរបស់ព្រះអង្គ ច្បាស់ណាស់ ។ តែក្នុងទីនេះ អភិក្កន្ត សព្ទ ប្រាកដក្នុងអត្ថថា អស់ទៅ ។ ព្រោះហេតុនោះ បទថា អភិក្កន្តាយ រត្តិយា ទើបលោកអធិប្បាយថា កាល រាត្រីអស់ទៅហើយ ។ ក្នុងសេចក្តីនោះគប្បីជ្រាបថា ទេវបុត្រនេះមកក្នុង ចន្លោះមជ្ឈិមយាម ។ អភិក្កន្ត សព្ទ ក្នុងបទថា អភិក្កន្តវណ្ណា នេះ ប្រាកដក្នុងអត្ថថា ស្អាត ឯ វណ្ណ សព្ទ ប្រាកដក្នុងអត្ថ មានជាដើមថា ពណ៌សម្បុរ គួរសរសើរ ពួកត្រកូល ហេតុ សណ្ឋាន ប្រមាណ និងរូបាយតនៈ ។ ក្នុងអត្ថទាំងនោះ វណ្ណ សព្ទ ប្រាកដក្នុងអត្ថថា ពណ៌សម្បុរ ដូចក្នុងប្រយោគជាដើមយ៉ាងនេះ ថា សុវណ្ណវណ្ណោសិ ភគវា បពិត្រព្រះអង្គដ៏ចម្រើន ព្រះអង្គមានពណ៌ សម្បុរដូចមាស ។ ប្រាកដក្នុងអត្ថថា គួរសរសើរ ដូចក្នុងប្រយោគជាដើម នេះថា កទា សញ្ញូឡា បន តេ គហបតិ សមណស្ស គោតមស្ស វណ្ណា នែគហបតី ក្នុងកាលណាពណ៌សម្បុររបស់ព្រះសមណគោតម ដែលលោក គួរសរសើរ ។ ប្រាកដក្នុងអត្ថថា ពួកត្រកូល ដូចក្នុងប្រយោគជាដើមថា ចត្តារោ មេ ភោ គោតម វណ្ណា បពិត្រព្រះគោតមដ៏ចម្រើន ត្រកូលទាំង ៤ នេះ ។