ចូឡគោបាលសូត្រទី ៤
ខ្ញុំបានស្តាប់មកយ៉ាងនេះ ។ សម័យមួយ ព្រះមានព្រះភាគ គង់ក្នុងវត្តវេឡុវ័ន ជាកលន្ទកនិវាបស្ថាន ទៀបក្រុងរាជគ្រឹះ ។ គ្រានោះឯង ភិក្ខុទាំងឡាយច្រើនរូប អ្នកនៅក្នុងជាតិភូមិ នៅចាំវស្សាក្នុងជាតិភូមិហើយក៏ នាំគ្នាចូលទៅគាល់ព្រះមានព្រះភាគ លុះចូលទៅដល់ហើយ ក្រាបថ្វាយបង្គំ ព្រះមានព្រះភាគ ហើយអង្គុយក្នុងទីដ៏សមគួរ ។ លុះភិក្ខុទាំងនោះអង្គុយក្នុងទី ដ៏សមគួរហើយ ព្រះមានព្រះភាគ ក៏ទ្រង់ត្រាស់ដូច្នេះថា ម្នាលភិក្ខុទាំងឡាយ បណ្តាជាតិភូមិកភិក្ខុទាំងឡាយ ជាសព្រហ្មចារីដែលនៅក្នុងជាតិភូមិ ភិក្ខុណាហ្ន៎ ដែលមានគេសរសើរយ៉ាងនេះថា ជាអ្នកមិនមានសេចក្តីប្រាថ្នាដោយខ្លួន ឯងផង សម្តែងអំពីការមិនមានសេចក្តីប្រាថ្នាដល់ពួកភិក្ខុផង ជាអ្នកសន្តោស ដោយខ្លួនឯងផង សម្តែងអំពីការសន្តោសដល់ពួកភិក្ខុផង ជាអ្នកស្ងប់ស្ងាត់ ដោយខ្លួនឯងផង សម្តែងអំពីការស្ងប់ស្ងាត់ដល់ពួកភិក្ខុផង ជាអ្នកមិនច្រឡូក ច្រឡំដោយខ្លួនឯងផង សម្តែងអំពីការមិនច្រឡូកច្រឡំដល់ពួកភិក្ខុផង ជាអ្នក ប្រារព្ធសេចក្តីព្យាយាមដោយខ្លួនឯងផង សម្តែងអំពីការប្រារព្ធព្យាយាមដល់ ពួកភិក្ខុផង ជាអ្នកបរិបូណ៌ដោយសីលចំពោះខ្លួនឯងផង សម្តែងអំពីការ បរិបូណ៌ដោយសីលដល់ពួកភិក្ខុផង ជាអ្នកបរិបូណ៌ដោយសមាធិចំពោះខ្លួន ឯងផង សម្តែងអំពីការបរិបូណ៌ដោយសមាធិដល់ពួកភិក្ខុផង ជាអ្នកបរិបូណ៌ ដោយបញ្ញាចំពោះខ្លួនឯងផង សម្តែងអំពីការបរិបូណ៌ដោយបញ្ញាដល់ពួកភិក្ខុ ផង ជាអ្នកបរិបូណ៌ដោយវិមុត្តិ គឺអរិយផល ចំពោះខ្លួនឯងផង សម្តែងអំពី ការបរិបូណ៌ដោយវិមុត្តិ គឺអរិយផល ដល់ពួកភិក្ខុផង ជាអ្នកបរិបូណ៌ដោយ វិមុត្តិញ្ញាណទស្សនៈ ដោយខ្លួនឯងផង សម្តែងអំពីការបរិបូណ៌ដោយវិមុត្តិញ្ញាណទស្ស