អធិប្បាយ កថាវត្ថុ ១០
អ្នកដទៃ មិនបដិបត្តិដើម្បីប្រយោជន៍ខ្លួន ។ ព្រះមានព្រះភាគមិនត្រាស់សួរភិក្ខុ ដែលមានសភាពយ៉ាងនោះ ព្រោះហេតុអ្វី ព្រោះភិក្ខុទាំងនោះ លះតណ្ហាមិន បាន ដូចកំប្រោងធំ ។ បុគ្គលណាមិនបានកថាវត្ថុ ១០ ដោយខ្លួនឯង មិន ដឹកនាំ មិនទូន្មានអ្នកដទៃ ដោយកថាវត្ថុ ១០ នោះ ដូចព្រះលោឡុទាយី បុគ្គលនេះឈ្មោះថា មិនបដិបត្តិដើម្បីប្រយោជន៍ខ្លួន និងមិនបដិបត្តិដើម្បី ប្រយោជន៍អ្នកដទៃ ។ ទ្រង់មិនត្រាស់សួរភិក្ខុបែបនោះ ។ សួរថា ព្រោះហេតុ អ្វី ឆ្លើយថា ព្រោះកិលេសទាំងឡាយខាងក្នុងរបស់លោកមានច្រើន ដូចជា ត្រូវកាត់ចេញដោយពូថៅ ។ ឯភិក្ខុណា ខ្លួនឯងបានកថាវត្ថុ ១០ ផង ទូន្មានភិក្ខុដទៃដោយកថាវត្ថុ ១០ ផង ភិក្ខុនោះឈ្មោះថា បដិបត្តិដើម្បី ប្រយោជន៍ខ្លួនផង ប្រយោជន៍អ្នកដទៃផង ដូចព្រះអសីតិមហាថេរៈ មានព្រះសារី បុត្រ ព្រះមោគ្គល្លាន និងព្រះមហាកស្សបជាដើម ។ ទ្រង់ត្រាស់សួរភិក្ខុ បែបនោះ ។ សួរថា ព្រោះហេតុអ្វី ឆ្លើយថា ព្រោះភិក្ខុនោះ តាំងនៅក្នុង ចំណែកនៃការចម្រើនក្នុងសាសនារបស់តថាគត ។ ព្រះមានព្រះភាគ កាល ត្រាស់សួរចំពោះភិក្ខុបែបនោះក្នុងទីនេះ ទើបត្រាស់ថា កោ នុ ខោ ភិក្ខវេ ជាដើម ។ អធិប្បាយ កថាវត្ថុ ១០ ភិក្ខុទាំងនោះ កាលព្រះមានព្រះភាគត្រាស់សួរយ៉ាងនេះហើយ ព្រះមាន ព្រះភាគត្រាស់សួរភិក្ខុអ្នកបានកថាវត្ថុ ១០ អ្នកបដិបត្តិដើម្បីប្រយោជន៍ទាំង ២ ចំណែក ក្នុងជាតិភូមិរបស់ព្រះអង្គ ។ មានការគិត ឬប្រឹក្សាគ្នានឹងគ្នាថា ក្នុង