សំសគ្គ្វ ៥ យ៉ាង

ក្បាលទី 14 · ទំព័រ 520

ភិក្ខុទាំងឡាយដាក់សម៉ត្រាំក្នុងភាជនៈមួយ ដាក់មធុរស ៤ យ៉ាង ទុកក្នុង ភាជនៈមួយ ហើយពោលថា និមន្តកាន់យកវត្ថុដែលត្រូវការចុះ បើរោគ របស់លោករម្ងាប់ដោយរបស់ណាមួយ ក្នុងរបស់ទាំងនោះ កាលបើដូច្នោះ លោកក៏ហាមថា ដែលឈ្មោះថា សម៉ត្រាំ ព្រះសម្ពុទ្ធជាដើមទ្រង់សរសើរ ហើយ ធ្វើភេសជ្ជៈដោយសម៉ត្រាំបុណ្ណោះ ឈ្មោះថា ជាអ្នកសន្តោសយ៉ាង ក្រៃលែង នេះឈ្មោះថា យថាសារុបសន្តោស ក្នុងគិលានប្បច្ច័យ ។ យថាសារុបសន្តោស ជាកំពូលរបស់សន្តោសនីមួយៗ ៣ ក្នុងបច្ច័យនីមួយៗ ទាំងនេះ ព្រះបុណ្ណៈបានជាអ្នកសន្តោស ដោយការសន្តោសទាំង ៣ យ៉ាងនេះ ក្នុងបច្ច័យនីមួយៗ ។ សំសគ្គ ៥ យ៉ាង បទថា សន្តុដ្ឋិកថញ្ច បានដល់ ទូន្មានរឿងសន្តោសនេះដល់ភិក្ខុទាំងឡាយ ។ បទថា បវិវិត្តោ បានដល់ ជាអ្នកប្រកបដោយវិវេក ៣ នេះ គឺ កាយវិវេក ១ ចិត្តវិវេក ១ ឧបធិវិវេក ១ ។ ក្នុងវិវេក ៣ នោះ ភិក្ខុដើរ មួយអង្គឯង ឈរមួយអង្គឯង អង្គុយមួយអង្គឯង ដេកមួយអង្គឯង បិណ្ឌបាតមួយអង្គឯង ត្រឡប់វិញមួយអង្គឯង ចង្រ្កមមួយអង្គឯង ត្រាច់ចរមួយ អង្គឯង នៅសម្ងំមួយអង្គឯង នេះឈ្មោះថា កាយវិវេក ។ ឯសមាបត្តិ ៨ ឈ្មោះថា ចិត្តវិវេក ។ និព្វាន ឈ្មោះថា ឧបធិវិវេក ។ សមដូចលោក ពោលថា កាយវិវេកសម្រាប់អ្នកមានកាយគេចចេញ ( ចាកពួក ) អ្នកត្រេកអរ ចំពោះនេក្ខម្មៈ ចិត្តវិវេកសម្រាប់អ្នកមានចិត្តបរិសុទ្ធ អ្នកដល់សេចក្តីផូរផង់ដ៏ ក្រៃលែង ឯឧបធិវិវេក សម្រាប់បុគ្គលមិនមានឧបធិ អ្នកដល់នូវវិសង្ខារ គឺ ព្រះនិព្វាន ។ បទថា បវិវេកថំ បានដល់ ទូន្មានរឿងវិវេកនេះ ដល់ភិក្ខុទាំងឡាយ ។ បទថា អសំសដ្ឋោ បានដល់ ការច្រឡូកច្រឡំ ៥ យ៉ាង ។ ការច្រឡូក ច្រឡំ ៥ យ៉ាង គឺសវនសំសគ្គៈ ១ ទស្សនសំសគ្គៈ ១ សមុល្លាប