រឿងឧបកាជីវក
ភូតោស្មិ ឈ្មោះថា ជាអ្នកត្រជាក់ ព្រោះរម្លត់ភ្លើង គឺកិលេស មិនមាន សេសសល់ ឈ្មោះថា រលត់ ព្រោះកិលេសទាំងឡាយរលត់ទៅ ។ បទថា កាសិនំ បុរំ បានដល់ នគរក្នុងដែនកាសី ។ បទថា អាហញ្ញឹ អមតទុន្ទុភឹ សេចក្តីថា ដើរផ្លូវបំណងនឹងទូងអមតភេរី ដើម្បីឲ្យសត្វបានធម្មចក្ខុ ។ បទថា អរហសិ អនន្តជិនោ បានដល់ ព្រះអង្គគួរបានជាអនន្តជិនៈឬ ។ បទថា ហុវេយ្យាវុសោ សេចក្តីថា ឧបកាជីវកពោលថា អាវុសោ គប្បីមានឈ្មោះ យ៉ាងនោះឬ ។ បទថា បក្កាមិ បានដល់ បានទៅកាន់ជនបទ ឈ្មោះវង្កហារ ។ រឿង ឧបកាជីវក ក្នុងជនបទនោះ ឧបកាជីវក នៅអាស្រ័យភូមិព្រានម្រឹគ ។ ប្រធាននៃ ព្រានទំនុកបម្រុងគាត់ ។ ក្នុងជនបទនោះ មានអ្នកប្រមង់កាច ឲ្យឧបកាជីវក នៅដោយភាជនៈមួយបុណ្ណោះ ។ ព្រានម្រឹគទៅបាញ់សត្វក្នុងទីឆ្ងាយ ទើប ប្រាប់កូនស្រីឈ្មោះនាវ្បា១ ថា កុំប្រមាទក្នុងព្រះអរហន្តរបស់ពួកយើង ហើយ ទៅជាមួយកូនប្រុសៗ ដែលជាបង ។ ធីតារបស់ព្រាននោះ មានរូបឆោម គួរសរសើរ បរិបូណ៌ដោយទ្រង់ទ្រាយដ៏ល្អ ។ ថ្ងៃស្អែកឡើង ឧបកៈមកផ្ទះ ជួបស្រីនោះ ចូលមកធ្វើការប្រតិបត្តិគ្រប់យ៉ាង កើតសេចក្តីស្រឡាញ់ដ៏ពេញ កម្លាំង មិនអាចបរិភោគ កាន់យកភោជនាហារទៅលំនៅ ដាក់អាហារក្នុង ចំណែកម្ខាង គិតថា បើអញបាននាងនាវា ទើបមានជីវិត បើមិនបាន ក៏នឹង ស្លាប់បង់ ហើយដេកអត់អាហារ ។ ថ្ងៃទី ៧ នាយព្រានត្រឡប់មក សួររឿង ។ ឧបកៈនឹងធីតា ។ ធីតាប្រាប់ថា គាត់មកតែមួយថ្ងៃបុណ្ណោះ ហើយមិនឃើញ មកទៀត ។ នៅសម្លៀកបំពាក់ដែលមកអំពីព្រៃនោះឯង នាយព្រានប្រាប់ ធីតាថា ពុកនឹងចូលទៅសួរគាត់មើល ហើយទៅភ្លាម ចាប់ជើងសួរថា នែ លោកម្ចាស់ មិនសប្បាយរឿងអ្វី ។ ឧបកៈដកដង្ញើមប្រមេលោទៅមក ។ នាយព្រានពោលថា លោកម្ចាស់ប្រាប់មក