អដ្ឋកថា ចូឡតណ្ហាសង្ខយសូត្រទី ៧
ចូឡហត្ថិបទោបមសូត្រ មានពាក្យផ្តើមថា ឯវម្មេ សុតំ ដូច្នេះ ជាដើម ។ គប្បីជ្រាបវិនិច្ឆ័យក្នុងចូឡហត្ថិបទោបមសូត្រនោះដូច្នេះ បទថា សព្វសេតេន វឡវាភិរថេន សេចក្តីថា រថដែលទឹមដោយលា ៤ ពួក ពណ៌ សទាំងអស់ ដែលលោកពោលយ៉ាងនេះថា បានឮថា សេះស មានគ្រឿង ប្រដាប់សដែលទឹមហើយ រថសមានគ្រឿងប្រដាប់ស មានបរិវារស រស្មីស ខ្សែតីស ឆត្រស ឈ្នួតស សំពត់ស ស្បែកជើងស ផ្លិតវាលវីជនីស ។ ធម្មតារថនេះ មាន ២ យ៉ាង គឺរថចម្បាំង និងរថប្រដាប់ ។ បណ្តារថទាំង ២ នោះ រថចម្បាំងមាន ៤ ជ្រុង មិនធំពេក អាចដាក់មនុស្សបាន ២ ឬ ៣ នាក់ រថប្រដាប់ធំផង បណ្តោយវែងផង ទូលាយផង ។ ក្នុងរថប្រដាប់ មានមនុស្ស ៨ ឬ ១០ នាក់ គឺអ្នកកាន់ឆត្រ កាន់ផ្លិតវាលវីជនី កាន់ ផ្លិតស្លឹកត្នោត អាចឈរ អង្គុយ ឬដេកបានតាមសម្រួល រថនេះ ឈ្មោះថា រថប្រដាប់តែម្យ៉ាង រថទាំងអស់នោះ ដល់ព្រមដោយកង់ បង្អួច និងទូករថ ដំរំលេចដោយប្រាក់ ។ លាតាមប្រក្រតីមានពណ៌ស សូម្បីគ្រឿងប្រដាប់លា ទាំងនោះ ក៏ធ្វើដោយប្រាក់ សូម្បីខ្សែក៏ជ្រលក់ដោយទឹកប្រាក់ ផ្សាដោយ ប្រាក់ សូម្បីខ្សែតីក៏រំលេចដោយប្រាក់ សូម្បីព្រាហ្មណ៍ក៏ស្លៀកស ដណ្តប់ស លាបស្រឡាបគ្រឿងពណ៌ស ប្រដាប់មាល័យស ពាក់ចិញ្ចៀនក្នុងម្រាមទាំង ១០ ពាក់កុណ្ឌលទាំងសងខាង រួមសេចក្តីដូចពោលមកនេះជាដើម សូម្បី គ្រឿងប្រដាប់របស់រថនោះ ក៏ជាប្រាក់ទាំងអស់ ។ សូម្បីព្រាហ្មណ៍ដែលជាបរិវា ររបស់ព្រាហ្មណ៍នោះ ក៏ប្រដាប់សំពត់ គ្រឿងលាប គ្រឿងក្រអូប និង កម្រងផ្កា មានពណ៌សដូចគ្នាដូច្នោះ ដោយហេតុនោះ ទើបលោកពោលថា សព្វសេតេន វលវាភិរថេន ។ បទថា សាវត្ថិយា នេយ្យាតិ សេចក្តីថា បានឮថា ៦ ខែ ព្រាហ្មណ៍ នោះប្រទក្សិណព្រះនគរម្តង ។