មហាតណ្ហាសង្ខយសូត្រទី ៨

ក្បាលទី 14 · ទំព័រ 727

ខ្ញុំបានស្តាប់មកយ៉ាងនេះ ។ សម័យមួយ ព្រះមានព្រះភាគ ទ្រង់គង់នៅក្នុងវត្តជេតវនារាម របស់អនាថបិណ្ឌិកសេដ្ឋី ទៀបក្រុងសាវត្ថី ។ សម័យនោះឯង ព្រះសារីបុត្រមានអាយុ ហៅភិក្ខុទាំងឡាយមកថា ម្នាលភិក្ខុ ទាំងឡាយមានអាយុ ។ ភិក្ខុទាំងអម្បាលនោះ បានទទួលស្តាប់ថេរវាចានៃ ព្រះសារីបុត្រមានអាយុថា បពិត្រលោកមានអាយុ ។ ព្រះសារីបុត្រមានអាយុ មានថេរវាចាដូច្នេះថា នែអ្នកទាំងឡាយមានអាយុ ស្នាមជើងទាំងឡាយណាមួយ របស់ពួកសត្វដែលនៅលើផ្ទៃផែនដី ស្នាមជើងទាំងអស់នោះ តែងប្រជុំ ចុះក្នុងស្នាមជើងដំរី ស្នាមជើងដំរីប្រាកដជាវិសេសជាងស្នាមជើងនៃសត្វទាំងអម្បាល នោះ ព្រោះស្នាមជើងដំរីនោះជាស្នាមជើងធំ ដូចម្តេចមិញ ម្នាលអ្នក ទាំងឡាយមានអាយុ កុសលធម៌ទាំងឡាយណានីមួយ កុសលធម៌ទាំងអស់ នោះ តែងសង្គ្រោះចូលក្នុងអរិយសច្ចទាំង ៤ ដូច្នោះឯង អរិយសច្ចទាំង ៤ តើដូចម្តេចខ្លះ គឺទុក្ខអរិយសច្ច ១ ទុក្ខសមុទយអរិយសច្ច ១ ទុក្ខនិរោធអរិយសច្ច ១ ទុក្ខនិរោធគាមិនីបដិបទាអរិយសច្ច ១ ។ ម្នាលអ្នកទាំងឡាយមានអាយុ ទុក្ខអរិយសច្ច តើដូចម្តេចខ្លះ ជាតិ គឺសេចក្តីកើតជាទុក្ខ ១ ជរា គឺសេចក្តីគ្រាំគ្រាជាទុក្ខ ១ មរណៈ គឺសេចក្តី ស្លាប់ជាទុក្ខ ១ សោក គឺសេចក្តីរីងស្ងួតជាទុក្ខ ១ បរិទេវៈ គឺសេចក្តីខ្សឹកខ្សួល ជាទុក្ខ ១ ទុក្ខ គឺសេចក្តីលំបាកកាយជាទុក្ខ ១ ទោមនស្ស គឺសេចក្តី អាក់អន់ចិត្តជាទុក្ខ ១ ឧបាយាសៈ គឺសេចក្តីតានតឹងចិត្តជាទុក្ខ ១ បុគ្គល ប្រាថ្នានូវរបស់ណា មិនបានរបស់នោះនាំមកនូវទុក្ខ ១ ដោយសេចក្តីបំប្រួញ ឧបាទានក្ខន្ធទាំង ៥ ចាត់ជាទុក្ខ ១ ។ ម្នាលអ្នកទាំងឡាយមានអាយុ ឧបាទានក្ខន្ធទាំងឡាយ ៥ តើដូចម្តេចខ្លះ គឺរូបចាត់ជាឧបាទានក្ខន្ធ ១ វេ