អដ្ឋកថា មហាតណ្ហាសង្ខយសូត្រទី ៨
[ ៧៨-៨០ ] មហាហត្ថិបទោបមសូត្រ មានពាក្យផ្តើមថា ឯវម្មេ សុតំ ដូច្នេះជាដើម គប្បីជ្រាបវិនិច្ឆ័យក្នុងមហាហត្ថិបទោបមសូត្រតទៅនេះ បទថា ជង្គលានំ ប្រែថា សញ្ចរទៅលើផែនដី ។ បទថា បណានំ បានដល់ សត្វ មានជើង និងសត្វមិនមានជើង ។ បទថា បទជាតានិ ប្រែថា ស្នាមជើង ទាំងឡាយ ។ បទថា សមោធានំ គច្ឆន្តិ បានដល់ ដល់នូវការសង្គ្រោះចូល គឺដាក់ចុះ ។ បទថា អគ្គមក្ខាយតិ ប្រែថា លោកពោលថា ប្រសើរ ។ បទថា យទិទំ មហន្តត្តេន សេចក្តីថា លោកពោលថា លើស ព្រោះភាពជា ស្នាមជើងធំ អធិប្បាយថា មិនមែនធំដោយគុណ ។ បទថា យេ កេចិ កុសលា ធម្មា បានដល់ កុសលធម៌ មិនថាលោកិយ ឬលោកុត្តរណាមួយ ឡើយ សង្គហៈ ក្នុងបទថា សង្គហំ គច្ឆន្តិ នេះ មាន ៤ យ៉ាង គឺសជាតិសង្គហៈ ១ សញ្ជាតិសង្គហៈ ១ កិរិយាសង្គហៈ ១ គណនសង្គហៈ ១ ។ បណ្តាសង្គហៈ ៤ យ៉ាងនោះ ការសង្គ្រោះតាមជាតិរបស់ខ្លួនយ៉ាងនេះថា សូម ក្សត្រទាំងឡាយមក សូមព្រាហ្មណ៍ទាំងឡាយមក ដូច្នេះ ឈ្មោះថា សជាតិសង្គហៈ ។ ការសង្គ្រោះតាមទឹកដីនៃជនជាតិនីមួយយ៉ាងនេះថា អ្នកដែន កោសលទាំងអស់ អ្នកមគធៈទាំងអស់ ឈ្មោះថា សញ្ជាតិសង្គហៈ ។ ការ សង្គ្រោះដោយកិរិយា ដូចពាក្យថា ពលរថទាំងអស់ ពលធ្នូទាំងអស់ ឈ្មោះ ថា កិរិយាសង្គហៈ ។ ការសង្គ្រោះយ៉ាងនេះថា ចក្ខាយតនៈ សង្គ្រោះចូល ក្នុងខន្ធណា ចក្ខាយតនៈ សង្គ្រោះចូលក្នុងរូបក្ខន្ធ ចក្ខាយតនៈដល់នូវការ សង្គ្រោះចូលក្នុងរូបក្ខន្ធណា កាលត្រូវពោលដោយសេចក្តីនោះ ចក្ខាយតនៈ លោកសង្គ្រោះជាមួយរូបក្ខន្ធ ឈ្មោះថា គណនសង្គហៈ ។ ក្នុងទីនេះ លោក បំណងយកគណនសង្គហៈនេះឯង ។ សួរថា ក្នុងការឆ្លើយបញ្ញាថា បណ្តាអរិយសច្ច ៤ មួយណាជាកុសល មួយណាជាអកុសល មួយណាជាអព្យាក្រឹត ដូច្នេះ ព្រះមហាថ