មហាអស្សបុរសូត្រទី ៩

ក្បាលទី 14 · ទំព័រ 769

ខ្ញុំបានស្តាប់មកយ៉ាងនេះ ។ សម័យមួយ ព្រះមានព្រះភាគ ទ្រង់គង់នៅលើភ្នំគិជ្ឈកូដ ទៀបក្រុងរាជគ្រឹះ ។ កាលដែលទេវទត្តចៀសចេញ ទៅ មិនយូរបុន្មាន ព្រះមានព្រះភាគទ្រង់ប្រារព្ធទេវទត្ត ត្រាស់ហៅភិក្ខុទាំងឡាយក្នុងទីនោះថា ម្នាលភិក្ខុទាំងឡាយ ក្នុងសាសនានេះ មានកុលបុត្រពួក ខ្លះ ចេញចាកផ្ទះ ចូលទៅកាន់ផ្នួសដោយសទ្ធា គិតថា អាត្មាអញជាអ្នកមាន ជាតិ ជរា មរណៈ សេចក្តីសោក សេចក្តីខ្សឹកខ្សួល សេចក្តីទុក្ខ ទោមនស្ស និងសេចក្តីចង្ហៀតចង្អល់ចិត្ត គ្របសង្កត់ហើយ ឈ្មោះថា មានទុក្ខគ្របសង្កត់ ហើយ មានទុក្ខរួបរឹតហើយ ធ្វើម្តេចហ្ន៎ នឹងធ្វើនូវទីបំផុតនៃកងទុក្ខទាំងអស់ នេះ ឲ្យប្រាកដបាន ។ កុលបុត្រនោះ លុះបួសយ៉ាងនេះហើយ ក៏ញ៉ាំងលាភសក្ការ ៈ និងសេចក្តីសរសើរឲ្យកើតឡើង ។ កុលបុត្រនោះក៏មានសេចក្តីពេញចិត្ត មានតម្រិះដ៏បរិបូណ៌ដោយលាភសក្ការៈ និងសេចក្តីសរសើរនោះ ។ កុលបុត្រនោះ រមែងលើកតម្កើងខ្លួនឯង បន្តុះបង្អាប់អ្នកដទៃ ព្រោះលាភសក្ការៈ និងសេចក្តីសរសើរនោះថា អាត្មាអញជាអ្នកបានលាភសក្ការៈ និងសេចក្តី សរសើរ ចំណែកភិក្ខុទាំងឡាយឯទៀតៗ នេះ ជាអ្នកមិនមានកេរ្តឈ្មោះយស សក្តិ ។ កុលបុត្រនោះតែងស្រវឹង វង្វេង ដល់នូវសេចក្តីប្រមាទ ព្រោះលាភសក្ការ ៈ និងសេចក្តីសរសើរនោះ លុះប្រមាទហើយ រមែងនៅជាទុក្ខ ។ ម្នាល ភិក្ខុទាំងឡាយ ដូចជាបុរសអ្នកត្រូវការដោយខ្លឹមឈើ ស្វែងរកខ្លឹមឈើ ត្រាច់ ទៅស្វែងរកខ្លឹមឈើ កាលបើឈើធំមានខ្លឹមឋិតនៅ ( ចំពោះមុខ ) ក៏រំលង ខ្លឹម ស្រាយ សម្បក ក្រមរ ហើយកាត់យកតែមែក និងស្លឹកមក សម្គាល់ថា ខ្លឹម ហើយចៀសចេញទៅ ។ បុរសមានចក្ខុបានឃើញបុរសនោះហើយ ក៏ និយាយយ៉ាងនេះថា ឱ បុរសដ៏ចម្រើននេះ មិនស្គាល់ខ្លឹម ស្រា