អដ្ឋកថា ចូឡអស្សបុរសូត្រទី ១០

ក្បាលទី 14 · ទំព័រ 802

ចូឡសារោបម្មសូត្រ មានពាក្យផ្តើមថា ឯវម្មេ សុតំ ដូច្នេះ ជាដើម គប្បីជ្រាបវិនិច្ឆ័យក្នុងចូឡសារោបមសូត្រដូច្នេះ បទថា បិង្គលកោច្ឆោ បានដល់ ព្រាហ្មណ៍ដែលមានធាតុលឿង ។ ពាក្យថា កោច្ឆោ នេះ ជាឈ្មោះរបស់ព្រាហ្មណ៍នោះ ព្រោះដូច្នោះ ទើបព្រាហ្មណ៍នោះ ហៅថា បិង្គលកោច្ឆ គប្បីជ្រាបវិនិច្ឆ័យក្នុងបទថា សង្ឃិនោ ជាដើម សមណព្រាហ្មណ៍ ឈ្មោះថា សង្ឃិនោ ព្រោះមានក្រុម ពោល គឺប្រជុំនៃអ្នកបួស ។ ឈ្មោះថា គណិនោ ព្រោះមានគណៈនោះឯង ។ ឈ្មោះថា គណាចរិយា ព្រោះជាអាចារ្យនៃគណៈ ដោយអំណាចអាចារសិក្ខាបទ ។ បទថា ញាតា បានដល់ បុគ្គលដែលគេស្គាល់ទួទៅ គឺដែលប្រាកដ បានដល់ ដែលគេលើក តម្កើង ដោយន័យជាដើមថា ជាអ្នកប្រាថ្នាតិច សន្តោស មិនស្លៀកដណ្តប់ សូម្បីសំពត់ ព្រោះជាអ្នកប្រាថ្នាតិច ។ ឈ្មោះថា យសស្សិនោ ព្រោះជា បុគ្គលមានយស ។ បទថា តិត្ថករា ប្រែថា មេលទ្ធិ ។ បទថា សាធុសម្មតា បានដល់ ដែលចូលសមាបត្តិយ៉ាងនេះថា មនុស្សទាំងនេះ ជាបុគ្គល មានប្រយោជន៍ ជាមនុស្សល្អ ជាសប្បុរស ។ បទថា ពហុជនស្ស បាន ដល់ បុគ្គលមិនបានស្តាប់ ជាបុថុជ្ជនអន្ធពាល ។ ឥឡូវនេះ កាលទ្រង់សម្តែងបុគ្គលទាំងនោះ ទើបត្រាស់ថា សេយ្យថីទំ បូរណោ ដូច្នេះជាដើម ។ បណ្តាបទទាំងនោះ បទថា បូរណោ ជាឈ្មោះ របស់មេលទ្ធិនោះ ដែលបញ្ញត្តខ្លួនថា ជាសាស្តា ។ បទថា កស្សបេ ជា គោត្រ ។ បានឮថា មេលទ្ធិឈ្មោះបូរណៈនោះ ជាទាសៈគម្រប់ ១០០ របស់ ត្រកូលមួយ ដែលមានទាសៈ ៩៩ នាក់ ។ ដោយហេតុនោះ ទើបមនុស្ស ទាំងឡាយដាក់ឈ្មោះឲ្យថា បូរណ ព្រោះបូរណៈជាទាសៈមង្គល ទើបមិន មានបុគ្គលពោលថា គាត់ធ្វើកិច្ចដែលធ្វើបានលំបាក ឬមិនធ្វើកិច្ចដែលបុគ្គល ណាគេមិនធ្វើ ។