អដ្ឋកថា ចូឡគោសិង្គសាលសូត្រ

ក្បាលទី 15 · ទំព័រ 16

មជ្ឈិមនិកាយ ឈ្មោះ បបញ្ចសូទនី ចូឡគោសិង្គសាលសូត្រ មានពាក្យផ្តើមថា ឯវម្មេ សុតំ ដូច្នេះ ជាដើម ។ បណ្តាបទទាំងនោះ បទថា នាទិកេ វិហរតិ សេចក្តីថា ក្នុង ស្រុកមួយកន្លែង ក្នុងបណ្តាស្រុក ២ នៃបុត្ររបស់មា និងបុត្ររបស់អ អាស្រ័យស្រះទឹកមួយកន្លែង ឈ្មោះនាទិកា ។ បទថា គិញ្ជកាវសថេ បាន ដល់ ទីសម្រាកដែលធ្វើដោយឥដ្ឋ ។ បានឮថា សម័យមួយ ព្រះមានព្រះភាគ ធ្វើការសង្គ្រោះមហាជន ទ្រង់ចារិកទៅក្នុងដែនវជ្ជី ទ្រង់យាងដល់នាទិក គ្រាម ។ អ្នកស្រុកនាទិកគ្រាមថ្វាយមហាទាន ដល់ព្រះមានព្រះភាគ ស្តាប់ ធម្មីកថា មានចិត្តជ្រះថ្លា ប្រឹក្សាគ្នាថា យើងនឹងធ្វើទីប្រថាប់ថ្វាយដល់ព្រះសាស្តា លម្អដោយរូបសត្វសាហាវជាដើម ត្រង់ភ្នាក់ដៃជណ្តើរ និងសសរ ដោយឥដ្ឋទាំងអស់ សាងប្រាសាទ បូកលាបដោយបាយ-អ ញ៉ាំងមាលាកម្ម និងលតាកម្មជាដើមឲ្យសម្រេច ក្រាលនូវកម្រាលផែនដី គ្រែ និងតាំងជាដើម ថ្វាយដល់ព្រះសាស្តា ។ តមកទៀត ពួកអ្នកស្រុកក្នុងទីនោះ នាំគ្នា សាងទីសម្រាកពេលយប់ ទីសម្រាកពេលថ្ងៃ មណ្ឌប និងទីចង្រ្កមជាដើម វេរដល់ភិក្ខុសង្ឃ ។ វិហារនោះ បានជាមហាវិហារ ដោយប្រការដូច្នេះ ។ លោកសំដៅយកវិហារនោះ ទើបពោលថា គិញ្ជកាវសថេ ដូច្នេះ ។ ប្រគាបឈើ មានសណ្ឋានដូចស្នែងគោ កើតឡើងអំពីដើមនៃដើមឈើធំ មួយដើម ក្នុងបទថា គោសិង្គសាលវនទាយេ នោះ ។ ព្រៃទាំងអស់នោះ អាស្រ័យដើមឈើនោះ ទើបឈ្មោះថា គោសិង្គសាលវន ដូច្នេះ ។ បទថា ទាយោ នេះ ជាឈ្មោះនៃព្រៃ ដោយមិនផ្សេងគ្នា ព្រោះដូច្នោះ បទថា គោសិង្គសាលវនទាយេ សេចក្តីថា ក្នុងព្រៃឈ្មោះគោសិង្គសាលវ័ន ។ បទថា វិហរន្តិ បានដល់ សោយសាមគ្គីរស ។ វេលាកុលបុត្រទាំងនោះជា បុថុជ្ជន លោកពោលទុកក្នុងឧបរិបណ្ណាសកៈហើយ ។