មហាគោសិង្គសាលសូត្រទី ២
ខ្ញុំបានស្តាប់មកយ៉ាងនេះ ។ សម័យមួយ ព្រះមានព្រះភាគ ទ្រង់គង់នៅក្នុងព្រៃគោសិង្គសាលវ័ន ជាមួយនឹងព្រះថេរៈជាសាវ័ក សុទ្ធតែ មាននាមល្បីល្បាញ ជាច្រើនអង្គ គឺព្រះសារីបុត្រមានអាយុ ១ ព្រះមោគ្គល្លានមានអាយុ ១ ព្រះមហាកស្សបមានអាយុ ១ ព្រះអនុរុទ្ធមានអាយុ ១ ព្រះរេវតមានអាយុ ១ ព្រះអានន្ទមានអាយុ ១ មួយអន្លើនឹងព្រះថេរៈ ជាសាវ័ក ដែលសុទ្ធតែមាននាមល្បីល្បាញឯទៀតផង ។ គ្រានោះឯង ព្រះមហា មោគ្គល្លានមានអាយុ ចេញចាកទីសម្ងំ ក្នុងសាយ័ណ្ញសម័យ ហើយចូលទៅរក ព្រះមហាកស្សបមានអាយុ លុះចូលទៅដល់ហើយ បាននិយាយនឹងព្រះមហា កស្សបមានអាយុយ៉ាងនេះថា ម្នាលអាវុសោកស្សប យើងទាំងឡាយ នឹងចូលទៅរកព្រះសារីបុត្រមានអាយុ ដើម្បីស្តាប់ធម៌ ។ ព្រះមហាកស្សប មានអាយុ ទទួលស្តាប់ព្រះមហាមោគ្គល្លានមានអាយុថា ករុណាអាវុសោ ។ គ្រានោះឯង ព្រះមហាមោគ្គល្លានមានអាយុ ព្រះមហាកស្សបមានអាយុ និង ព្រះអនុរុទ្ធមានអាយុ ក៏ចូលទៅរកព្រះសារីបុត្រមានអាយុ ដើម្បីស្តាប់ធម៌ ។ ព្រះអានន្ទមានអាយុ បានឃើញព្រះមហាមោគ្គល្លានមានអាយុ ព្រះមហាកស្ស បមានអាយុ និងព្រះអនុរុទ្ធមានអាយុ កំពុងដើរចូលទៅរកព្រះសារីបុត្រ មានអាយុដើម្បីស្តាប់ធម៌ លុះឃើញហើយ ក៏ចូលទៅរកព្រះរេវតៈមានអាយុ លុះចូលទៅដល់ហើយ ក៏និយាយនឹងព្រះរេវតៈមានអាយុយ៉ាងនេះថា ម្នាល អាវុសោរេវតៈ ពួកលោកជាសប្បុរសឯណោះ កំពុងចូលទៅរកព្រះសារីបុត្រ មានអាយុដើម្បីស្តាប់ធម៌ ម្នាលអាវុសោរេវតៈ មក យើងនឹងចូលទៅរកព្រះសារី បុត្រមានអាយុដើម្បីស្តាប់ធម៌ ។ ព្រះរេវតៈមានអាយុ ទទួលស្តាប់ព្រះអានន្ទ មានអាយុថា ករុណាអាវុសោ ។ គ្រានោះឯង ព្រះរេវតៈមានអាយុ និង ព្រះអានន្ទមានអាយុ ក៏ចូលទៅរកព្រះសារីបុត្រមានអាយុ ដើម