អដ្ឋកថា មហាគោសិង្គសាលសូត្រ

ក្បាលទី 15 · ទំព័រ 50

មហាគោសិង្គសាលសូត្រ មានពាក្យផ្តើមថា ឯវម្មេ សុតំ ដូច្នេះ ជាដើម ។ បណ្តាបទទាំងនោះ បទថា គោសិង្គសាលវនទាយេ នេះ លោក ពោលដើម្បីសម្តែងទីលំនៅ ។ សូត្រដទៃលោកសម្តែងគោចរគ្រាមយ៉ាងនេះ មុនថា ព្រះមានព្រះភាគ ប្រថាប់នៅក្នុងវត្តជេតពន គោចរគ្រាមរបស់ព្រះមាន ព្រះភាគ មិនប្រចាំក្នុងមហាគោសិង្គសាលសូត្រនេះ តែជាគោចរគ្រាម ម្តងម្កាល ព្រោះដូច្នោះ លោកសម្តែងដល់លំនៅតែម្យ៉ាងថា ព្រះសូត្រនោះ មានព្រៃជាទីតាំង ។ បទថា សម្ពហុលេហិ គឺសន្ធឹកសន្ធាប់ ។ បទថា អភិញ្ញាតេហិ អភិញ្ញាតេហិ បានដល់ មានកេរ្តឈ្មោះប្រាកដក្នុងទីគ្រប់អន្លើ ។ បទថា ថេរេហិ សាវកេហិ សទ្ធឹ សេចក្តីថា ព្រម គឺរួមដោយបុគ្គលដែលជា ព្រះថេរៈ ព្រោះប្រកបដោយធម៌ធ្វើនូវការមាំទាំ មានការសង្រួមក្នុងបាតិមោក្ខ ជាដើម ជាព្រះសាវ័ក ព្រោះកើតក្នុងទីបំផុតនៃការស្តាប់ ។ ឥឡូវនេះ កាលទ្រង់សម្តែងព្រះថេរៈទាំងនោះដោយសរុប ទើបត្រាស់ថា អាយស្មតា ច សារីបុត្តេន ដូច្នេះជាដើម ។ បណ្តាព្រះថេរៈទាំងនោះ ព្រះសារី បុត្រ មានឈ្មោះបោះសំឡេងក្នុងព្រះសាសនា ដោយសីលគុណជាដើម របស់ខ្លួន គឺ ប្រាកដហើយ ដូចព្រះអាទិត្យ និងព្រះចន្ទកណ្តាលនភាល័យ ប្រាកដដល់បុគ្គលអ្នកមានចក្ខុ និងដូចសាគរ ប្រាកដដល់បុគ្គលដែលឈរ លើច្រាំងនៃសមុទ្រ ដូច្នោះ ។ គប្បីជ្រាប ភាពដែលព្រះថេរៈនោះជាធំដោយ អំណាចនៃគុណ ដែលមកហើយក្នុងព្រះសូត្រនេះតែម្យ៉ាងមិនបាន ។ គួរនឹង ជ្រាបភាពដែលព្រះថេរៈជាធំ ដោយអំណាចនៃសូត្រទាំងនេះ គឺធម្មទាយាទសូត្រ អនង្គណសូត្រ សម្មាទិដ្ឋិសូត្រ ចូឡសីហនាទសូត្រ មហាសីហនាទសូត្រ រថវិនីតសូត្រ មហាហត្ថិបទោបមសូត្រ មហាវេទល្លសូត្រ វត្ថូបមសូត្រ ទីឃនខសូត្រ អនុបទសូត្រ សេវិតព្វាសេ