មហាគោបាលសូត្រទី ៣

ក្បាលទី 15 · ទំព័រ 71

ខ្ញុំបានស្តាប់មកយ៉ាងនេះ ។ សម័យមួយ ព្រះមានព្រះភាគ ទ្រង់គង់នៅក្នុងវត្តជេតពន របស់អនាថបិណ្ឌិកសេដ្ឋី ជិតក្រុងសាវត្ថី ។ ព្រះមាន ព្រះភាគ ទ្រង់ត្រាស់ហៅភិក្ខុទាំងឡាយក្នុងទីនោះថា នែភិក្ខុទាំងឡាយ ។ ឯភិក្ខុទាំងនោះ ទទួលស្តាប់ព្រះពុទ្ធដីកានៃព្រះមានព្រះភាគថា សូមទ្រង់ព្រះមេត្តា ប្រោស ។ ព្រះមានព្រះភាគ ទ្រង់ត្រាស់ដូច្នេះថា ម្នាលភិក្ខុទាំងឡាយ គង្វាលគោប្រកបដោយអង្គទាំងឡាយ ១១ មិនគួរដើម្បីរក្សានូវហ្វូងគោ មិន គួរដើម្បីញ៉ាំងហ្វូងគោឲ្យចម្រើនឡើងបានឡើយ អង្គ ១១ តើដូចម្តេចខ្លះ ម្នាលភិក្ខុទាំងឡាយ គង្វាលគោក្នុងលោកនេះ ជាអ្នកមិនស្គាល់រូប ( របស់ គោ ) ១ មិនឈ្លាសក្នុងលក្ខណៈ គឺភិនភាគស្លាកស្នាម ១ មិនឆ្កឹះពងរុយត្រ ង់ដំបៅគោ ១ មិនបិទដំបៅ ១ មិនបំពក់ភ្នក់ ១ មិនស្គាល់កំពង់ទឹក ១ មិនដឹងថាគោបានផឹកទឹកហើយ ឬនៅឡើយ ១ មិនស្គាល់ផ្លូវ ១ មិនឈ្លាស ក្នុងកន្លែងឃ្វាលគោ ១ រឺតទឹកដោះមិនឲ្យនៅសល់ ១ គោឧសភទាំងឡាយ ណាជាបិតា ( បា ) របស់គោ ជាបរិនាយក ( មេហ្វូង ) របស់គោ មិន បូជានូវគោឧសភទាំងនោះដោយគ្រឿងបូជាដ៏ក្រៃលែង ១ ម្នាលភិក្ខុទាំងឡាយ គង្វាលគោប្រកបព្រមដោយអង្គទាំង ១១ នេះឯង មិនគួរដើម្បីរក្សានូវហ្វូង គោ មិនគួរដើម្បីញ៉ាំងហ្វូងគោឲ្យចម្រើនបានឡើយ យ៉ាងណាមិញ ម្នាលភិក្ខុ ទាំងឡាយ ភិក្ខុប្រកបព្រមដោយអង្គទាំងឡាយ ១១ ក៏មិនគួរដើម្បីដល់នូវ សេចក្តីចម្រើនលូតលាស់ពេញទូលាយ ក្នុងធម៌វិន័យនេះ ក៏ដូច្នោះដែរ អង្គ ទាំង ១១ តើដូចម្តេចខ្លះ ម្នាលភិក្ខុទាំងឡាយ ភិក្ខុក្នុងសាសនានេះ ជាអ្នក មិនស្គាល់រូប ១ មិនឈ្លាសក្នុងលក្ខណៈ ១ មិនឆ្កឹះពងរុយ ១ មិនបិទដំបៅ ១ មិនបំពក់ភ្នក់ ១ មិនស្គាល់កំពង់ទឹក ១