អដ្ឋកថា ចូឡគោបាលសូត្រ

ក្បាលទី 15 · ទំព័រ 100

ចូឡគោបាលសូត្រ មានពាក្យផ្តើមថា ឯវម្មេ សុតំ ដូច្នេះ ជាដើម ។ បណ្តាបទទាំងនោះ បទថា ឧក្កចេលាយំ គឺក្នុងនគរមានឈ្មោះ យ៉ាងនោះ ។ បានឮថា មហាជនកំពុងសាងនគរនោះ ត្រីចេញអំពីក្រសែ ទឹកគង្គា ឡើងលើគោកក្នុងវេលាយប់ ពួកមនុស្សជ្រលក់សំពត់ក្នុងថាស ប្រេងឲ្យសើម ធ្វើគប់ភ្លើងចាប់ត្រី ។ កាលនគរនោះសាងស្រេចហើយ ពួក មហាជន កាលនឹងតាំងឈ្មោះនគរនោះ ទើបឲ្យឈ្មោះនគរនោះថា ឧក្កចេលា ដោយគិតថា ក្នុងថ្ងៃសាងនគរ ពួកយើងចាប់ត្រីបានដោយគប់ភ្លើង ដែលធ្វើ អំពីសំពត់ ។ បទថា ភិក្ខូ អាមន្តេសិ សេចក្តីថា ទន្លេគង្គាទាំងអស់ រមែង ប្រាកដដល់អ្នកអង្គុយក្នុងទីណា ព្រះមានព្រះភាគ ដែលភិក្ខុសង្ឃដ៏ច្រើន ហែហម ប្រថាប់គង់ក្នុងទីនោះ ត្រង់ឆ្នេរខ្សាច់ នាច្រាំងទន្លេគង្គា វេលាល្ងាច កំពុងទតទន្លេគង្គា ដែលហូរពេញកម្លាំង ទ្រង់ព្រះតម្រិះថា មានបុគ្គលណាមួយ ហ្ន៎ អាស្រ័យទន្លេគង្គានេះហើយ បានទទួលសេចក្តីចម្រើន និងការវិនាស ក្នុងកាលមុន ទ្រង់បានឃើញថា ហ្វូងគោច្រើនពាន់ អាស្រ័យនាយគោបាល ល្ងង់ម្នាក់ ធ្លាក់ត្រង់អន្លង់ទឹកក្នុងទន្លេគង្គានេះ ចូលទៅកាន់មហាសមុទ្រ ឯ ហ្វូងគោច្រើនសែន មាននូវសួស្តី សេចក្តីចម្រើន ការមិនមានរោគ ព្រោះ អាស្រ័យនាយគោបាលឈ្លាសម្នាក់ ។ កាលទ្រង់ឃើញហើយ ទ្រង់ព្រះតម្រិះ ថា តថាគតអាស្រ័យហេតុនេះ សម្តែងធម៌ដល់ពួកភិក្ខុនេះ ដូច្នេះ ទើបត្រាស់ ហៅភិក្ខុទាំងឡាយ ។ បទថា មាគធកោ គឺអ្នកដែនមគធរដ្ឋ ។ បទថា ទុប្បញ្ញជាតិកោ បានដល់ មហាជនដែលមិនមានបញ្ញាជាសភាវៈ ។ បទថា អសមវេក្ខិត្វា បានដល់ មិនកំណត់ គឺមិនពិចារណា ។ បទថា បតារេសិ សេចក្តី ថា ផ្តើមដើម្បីនឹងឆ្លង ។ បទថា ឧត្តរំ តីរំ សុវិទេហានំ សេចក្តីថា ឲ្យគោ ឆ្ល