អដ្ឋកថា មហាសច្ចកសូត្រ

ក្បាលទី 15 · ទំព័រ 192

បទថា បវិសិតុកាមោ បានដល់ ដាក់ព្រះហបឫទ័យយ៉ាងនេះថា តថាគតនឹង ចូលទៅបិណ្ឌបាត ។ បទថា តេនុបសង្កមិ សួរថា សច្ចកនិគន្ថបុត្រ ចូលទៅ រកព្រោះហេតុអ្វី ឆ្លើយថា ដោយអធ្យាស្រ័យដើម្បីលើកវាទៈ បានឮថា និគ្រន្ថនោះមានគំនិតយ៉ាងនេះថា គ្រាមុន អញព្រោះមិនបានជាបណ្ឌិត ទើប នាំយកវេសាលីបរិស័ទទាំងអស់ ទៅកាន់សម្នាក់របស់ព្រះសមណគោតម ទើបត្រូវខ្មាសគេក្នុងកណ្តាលបរិស័ទ តែពេលនេះ អញមិនធ្វើយ៉ាងនោះ ទៅ តែម្នាក់ឯង ដើម្បីលើកវាទៈ បើអញអាចឲ្យព្រះសមណគោតមចាញ់បាន នឹងសម្តែងលទ្ធិរបស់ខ្លួន ហើយធ្វើនូវការឈ្នះ បើព្រះសមណគោតមឈ្នះ ក៏មិនមានអ្នកណាដឹង ដូចរាំក្នុងទីងងឹត ទើបកាន់យកបញ្ញាបុគ្គលអាក្រាត ចូលទៅរកដោយអធ្យាស្រ័យនៃវាទៈនេះ ។ បទថា អនុកម្បំ ឧបទាយ សេចក្តីថា អាស្រ័យសេចក្តីករុណាដល់ សច្ចកនិគន្ថបុត្រ ។ បានឮថា ព្រះថេរៈមានគំនិតយ៉ាងនេះថា កាលព្រះមាន ព្រះភាគគង់មួយសន្ទុះ និគ្រន្ថនឹងបានគាល់ព្រះពុទ្ធ នឹងបាននូវការស្តាប់ធម៌ ការគាល់ព្រះពុទ្ធ និងការស្តាប់ធម៌ នឹងប្រព្រឹត្តទៅដើម្បីប្រយោជន៍ ដើម្បី សេចក្តីសុខដល់និគ្រន្ថនេះ អស់កាលយូរ ព្រោះដូច្នោះ ព្រះថេរៈទូល អារាធនាព្រះមានព្រះភាគ ហើយបត់បង្សុកូលចីវរជា ៤ ជាន់ ធ្វ្វើជាកម្រាល ទើបបានក្រាបទូលថា សូមព្រះមានព្រះភាគប្រថាប់គង់ចុះ ។ ព្រះមានព្រះភាគ ទ្រង់កំណត់ថា អានន្ទពោលហេតុ ទើបប្រថាប់គង់លើអាសនៈដែលរៀបចំ ថ្វាយ ។ បទថា ភគវន្តំ ឯតទវោច សេចក្តីថា និគ្រន្ថខ្ចប់បញ្ញាដែល ជាសារៈ កាន់យកមកដាក់ទុកត្រង់ខាងៗ ។ ក្រាបទូលពាក្យជាដើមនោះថា ភោ គោតម ។ បទថា ផុសន្តិ ហិ ភោ គោតម សេចក្តីថា សមណព្រាហ្មណ៍ទាំងនោះ រមែងពាល់ត្រូវ គឺរមែងបាន គឺជួបនូវទុក្ខវេទនាដែល កើតក