ចូឡតណ្ញាសង្ខយសូត្រទី ៧

ក្បាលទី 15 · ទំព័រ 214

ខ្ញុំបានស្តាប់មកយ៉ាងនេះ ។ សម័យមួយ ព្រះមានព្រះភាគ ទ្រង់គង់ក្នុងប្រាសាទរបស់មិគារមាតា នាវត្តបុព្វារាម ជិតក្រុងសាវត្ថី ។ គ្រា នោះឯង សក្កទេវរាជជាធំជាងពួកទេវតា ចូលទៅគាល់ព្រះមានព្រះភាគ លុះ ចូលទៅដល់ហើយ ក៏ថ្វាយបង្គំព្រះមានព្រះភាគ រួចឋិតនៅក្នុងទីដ៏សមគួរ ។ លុះសក្កទេវរាជជាធំជាងពួកទេវតា ឋិតនៅក្នុងទីដ៏សមគួរហើយ បានក្រាបបង្គំ ទូលព្រះមានព្រះភាគដូច្នេះថា បពិត្រព្រះអង្គដ៏ចម្រើន ភិក្ខុជាអ្នកមានចិត្ត បង្អោនទៅក្នុងព្រះនិព្វាន ជាទីក្ស័យទៅនៃតណ្ហា ជាអ្នកមានសេចក្តីចូលចិត្ត ទៀង មានសេចក្តីក្សេមក្សាន្តចាកយោគៈទៀង ជាអ្នកប្រព្រឹត្តដ៏ប្រសើរទៀង មានទីបំផុតទៀងទាត់ ជាបុគ្គលប្រសើរជាងទេវតានិ ងមនុស្សទាំងឡាយ ដោយសង្ខេប តើមានប៉ុន្មាន ។ ព្រះអង្គត្រាស់ថា បពិត្រទេវានមិន្ទៈ ភិក្ខុក្នុងសាសនានេះ បាន ស្តាប់ពាក្យថា បុគ្គលមិនគួរប្រកាន់នូវធម៌ទាំងពួង ( ដោយអំណាចតណ្ហា និង ទិដ្ឋិ ) បពិត្រទេវានមិន្ទៈ លុះភិក្ខុបានស្តាប់ពាក្យនុ៎ះថា បុគ្គលមិនគួរប្រកាន់ នូវធម៌ទាំងពួងយ៉ាងនេះហើយ ភិក្ខុនោះរមែងដឹងច្បាស់ នូវធម៌ទាំងពួង លុះ ដឹងច្បាស់នូវធម៌ទាំងពួងហើយ រមែងកំណត់ដឹងនូវធម៌ទាំងពួង លុះកំណត់ ដឹងនូវធម៌ទាំងពួងហើយ រមែងសោយនូវវេទនាណាមួយ ជាសុខ ឬជាទុក្ខ ឬមិនទុក្ខមិនសុខ ភិក្ខុនោះ ជាអ្នកពិចារណាឃើញថា មិនទៀង ពិចារណា ឃើញថា ជាទីប្រាសចាកតម្រេក ពិចារណាឃើញថា ជាគ្រឿងរម្លត់ ពិចារណាឃើញថា គួរលះបង់ក្នុងវេទនាទាំងឡាយនោះ កាលបើភិក្ខុនោះ ពិចារណាឃើញថា មិនទៀង ពិចារណាឃើញថា ជាទីប្រាសចាកតម្រេក ពិចារណាឃើញថា ជាគ្រឿងរម្លត់ ពិចារណាឃើញថា គួរលះបង់ក្នុងវេទនា ទាំងឡាយនោះហើយ ក៏មិនបានប្រកាន់នូវធម