អដ្ឋកថា មហាតណ្ញាសង្ខយសូត្រ

ក្បាលទី 15 · ទំព័រ 278

មហាតណ្ញាសង្ខយសូត្រ មានពាក្យផ្តើមថា ឯវម្មេ សុតំ ដូច្នេះ ជាដើម ។ គប្បីជ្រាបវិនិច្ឆ័យក្នុងបទទាំងនោះ បទថា ទិដ្ឋិគតំ នេះ ក្នុង អលគទ្ទូបមសូត្រ ពោលបទថា ទិដ្ឋិ ថាជា លទ្ធិ ។ ក្នុងទីនេះ លោកពោល ថាជាសស្សតទិដ្ឋិ ។ ភិក្ខុនោះ ជាអ្នកស្តាប់ច្រើន តែភិក្ខុដែលស្តាប់តិច ពោល ជាតក ស្តាប់ព្រះមានព្រះភាគ ត្រាស់ប្រជុំរឿងជាតកថា ម្នាលភិក្ខុទាំងឡាយ កាលនោះតថាគត កើតជាវេស្សន្តរ កើតជាមហោសថ កើតជាវិធូរបណ្ឌិត កើតជាសេនកបណ្ឌិត កើតជាមហាជនក ដូច្នេះ ។ ពេលនោះ លោកកើត គំនិតថា រូប វេទនា សញ្ញា សង្ខារទាំងនេះ រមែងរត់ទៅក្នុងទីទាំងនោះឯង តែវិញ្ញាណរមែងអន្ទោលទៅ រមែងស្ទុះទៅអំពីលោកនេះ ទៅកាន់លោកដទៃ អំពីលោកដទៃ មកកាន់លោកនេះ ដូច្នេះ ទើបកើតសស្សតទិដ្ឋិ ព្រោះហេតុ នោះ ទើបពោលថា វិញ្ញាណនោះឯង រមែងអន្ទោលទៅ រមែងស្ទុះទៅ មិន មែនដទៃឡើយ ដូច្នេះ ។ ព្រះសម្មាសម្ពុទ្ធត្រាស់ថា កាលបច្ច័យមាន ទើប ការកើតឡើងនៃវិញ្ញាណមាន វៀរចាកបច្ច័យ ការកើតឡើងនៃវិញ្ញាណ មិន មាន ដូច្នេះ ព្រោះដូច្នោះ ភិក្ខុនេះ ឈ្មោះថា រមែងពោលពាក្យដែលព្រះពុទ្ធ មិនបានត្រាស់ រមែងឲ្យការប្រហារនូវចក្ររបស់ព្រះជិនស្រី រមែងជំទាស់ក្នុង វេសារជ្ជញ្ញាណ រមែងពោលនឹងជនដែលប្រាថ្នាដើម្បីនឹងស្តាប់ឲ្យយល់ខុស ទាំងរារាំងក្នុងផ្លូវ ដែលនាំទៅកាន់ភាពជាព្រះអរិយៈ ជាអ្នកបដិបត្តិដើម្បីវត្ថុ មិនមែនប្រយោជន៍ ដើម្បីភាពជាទុក្ខដល់មហាជន មហាចោរ កាលកើតក្នុង រាជសម្បត្តិរបស់ព្រះរាជា រមែងកើតឡើងដើម្បីវត្ថុមិនមែនប្រយោជន៍ ដើម្បី សេចក្តីទុក្ខដល់មហាជន យ៉ាងណា បណ្ឌិតគប្បីជ្រាបថា ចោរក្នុងសាសនា របស់ព្រះជិនស្រី កើតឡើងហើយ ដើម្បីវត្ថុមិនមែនប្រយោជន៍ ដើម្