- ដំណេក ៤ យ៉ាង

ក្បាលទី 15 · ទំព័រ 324

ការខ្វល់ខ្វាយហើយក្នុងធម៌ជាគ្រឿងភាក់រពឫក ៥ ចំណែក ។ ក្នុងបទថា សីហសេយ្យំ នេះ បានដល់ ការដេក ៤ យ៉ាងគឺ កាមភោគិសេយ្យា បេតសេយ្យា សីហសេយ្យា តថាគតសេយ្យា ។ ក្នុងបណ្តាការដេកទាំងនោះ ព្រះមានព្រះភាគត្រាស់ថា ម្នាលភិក្ខុទាំងឡាយ ពួកអ្នកបរិភោគកាម ច្រើនតែដេកផ្អៀងទៅខាងឆ្វេង ម្នាលភិក្ខុទាំងឡាយ នេះហៅថា ដំណេកអ្នក បរិភោគកាម ពិតហើយ ក្នុងបណ្តាសត្វដែលបរិភោគកាមទាំងនោះ ដោយ ច្រើន មិនដេកផ្អៀងទៅស្តាំឡើយ ។ ម្នាលភិក្ខុទាំងឡាយ មនុស្សស្លាប់ ( ប្រេត ) ច្រើនតែដេកផ្ងារ ម្នាលភិក្ខុទាំងឡាយ នេះហៅថា ដំណេកមនុស្ស ស្លាប់ ។ ពិតហើយ ព្រោះមានសាច់ និងឈាមតិច ប្រេតមានសរីរៈ មាន ឆ្អឹងរគាម មិនអាចដេកផ្អៀងខាងណាមួយបាន ទើបដេកផ្ងារបុណ្ណោះ ។ ម្នាល ភិក្ខុទាំងឡាយ សីហមិគរាជ សម្រេចការដេកដោយខាងៗ ស្តាំ យកជើង តម្រួតលើជើង សកកន្ទុកក្នុងចន្លោះភ្លៅ សីហមិគរាជនោះ លុះភ្ញាក់ឡើង ងើបកាយខាងមុខ គឺងើបក្បាល សម្លឹងមើលកាយខាងក្រោម ម្នាលភិក្ខុ ទាំងឡាយ បើសីហមិគរាជឃើញសេចក្តីភ្លាំងភ្លាត់ ឬការឃ្លៀងឃ្លាតកាយ ណាមួយសោត ម្នាលភិក្ខុទាំងឡាយ សីហមិគរាជ រមែងតូចចិត្តព្រោះការ ភ្លាំងភ្លាត់ និងឃ្លៀងឃ្លាតនៃកាយនោះ ម្នាលភិក្ខុទាំងឡាយ ប្រសិនបើសីហមិគរាជ មិនឃើញសេចក្តីភ្លាំងភ្លាត់ ឬឃ្លៀងឃ្លាតនៃកាយណាមួយទេ ម្នាល ភិក្ខុទាំងឡាយ សីហមិគរាជ រមែងត្រេកអរ ដោយការមិនភ្លាំងភ្លាត់ និង ឃ្លៀងឃ្លាតនៃកាយនេះ ម្នាលភិក្ខុទាំងឡាយ នេះហៅថា ដំណេកសីហៈ ។