- អធិប្បាយ ឧបមានីវរណ្វ ៥
ក្នុងបទថា ឥមេ បញ្ច នីវរណ អប្បហីនេ នេះ សេចក្តីថា ព្រះមានព្រះភាគ ទ្រង់សម្តែងកាមច្ឆន្ទនីវរណៈដែលមិនទាន់លះបាន ដូចគ្នា នឹងការចំពាក់បំណុល នីវរណៈដ៏សេស ដូចរោគជាដើម ។ ក្នុងសេចក្តីនោះ គប្បីជ្រាបភាពដូចគ្នាដូចតទៅនេះ ពិតហើយ បុគ្គលណាខ្ចីបំណុលទៅហើយ មិនបានសង បុគ្គលនោះ ត្រូវម្ចាស់បំណុលតឹងទារថា ឯងចូរសងបំណុល ដូច្នេះក្តី ត្រូវគេគំរាមដោយ ពាក្យគ្រោតគ្រាតក្តី ត្រូវគេចាប់ទៅក្តី ត្រូវគេប្រហារ គឺវាយតប់ក្តី មិនអាច តតាំងអ្វីបាន រមែងអត់ធន់គ្រប់យ៉ាង ព្រោះថា បំណុលនោះ មានការអត់ធន់ ជាហេតុ យ៉ាងណា បុគ្គលណារមែងត្រេកអរនូវវត្ថុណាដោយកាមច្ឆន្ទៈ រមែង កាន់យកនូវវត្ថុនោះ ដោយការប្រកាន់ គឺតណ្ហាដូច្នោះដូចគ្នា បុគ្គលនោះត្រូវ គេពោលពាក្យគ្រោតគ្រាតក្តី ត្រូវគេចាប់ទៅក្តី ត្រូវគេប្រហារ គឺវាយតប់ក្តី រមែងអត់ធន់គ្រប់យ៉ាង ព្រោះថា កាមច្ឆន្ទៈនោះ មានកាអត់ធន់ជាហេតុ ដូច ការពេញចិត្តក្នុងកាយរបស់ស្រីទាំងឡាយ ដែលប្តីក្នុងផ្ទះសម្លាប់ ព្រោះ ដូច្នោះ បណ្ឌិតគប្បីជ្រាបកាមច្ឆន្ទៈ ប្រៀបដូចការចំពាក់បំណុល ដូច្នេះ ។ ឧបមាដូចបុគ្គលរសាប់រសល់ ព្រោះរោគប្រមាត់ កាលបុគ្គលណាមួយ ឲ្យវត្ថុទាំងឡាយ មានទឹកឃ្មុំ និងស្ករផែនជាដើម ក៏រមែងមិនបានរសនៃវត្ថុ ទាំងនោះ ព្រោះភាពដែលខ្លួនរសាប់រសល់ ដោយរោគប្រមាត់ រមែងក្អួត ចេញនោះឯង ដោយសម្គាល់ថា រសល្វីងៗ ដូច្នេះ យ៉ាងណា បុគ្គលមាន ចិត្តព្យាបាទក៏ដូច្នោះដូចគ្នា កាលត្រូវអាចារ្យ ឬឧបជ្ឈាយ៍ដែលប្រាថ្នាប្រយោជន៍