ចូឡអស្សបុរសូត្រទី ១០

ក្បាលទី 15 · ទំព័រ 341

ខ្ញុំបានស្តាប់មកយ៉ាងនេះ ។ សម័យមួយ ព្រះមានព្រះភាគ ទ្រង់គង់ក្នុងនិគមឈ្មោះ អស្សបុរៈ របស់អ្នកស្រុកអង្គៈទាំងឡាយ ក្នុងដែន អង្គៈ ។ ក្នុងសម័យនោះឯង ព្រះមានព្រះភាគទ្រង់ត្រាស់ហៅភិក្ខុទាំងឡាយ មកថា ម្នាលភិក្ខុទាំងឡាយ ។ ភិក្ខុទាំងនោះក៏ទទួលស្តាប់ព្រះមានព្រះភាគថា បពិត្រព្រះអង្គដ៏ចម្រើន ។ ព្រះមានព្រះភាគ ទ្រង់ត្រាស់ភាសិតនេះថា ម្នាល ភិក្ខុទាំងឡាយ អ្នកផងតែងស្គាល់ច្បាស់នូវអ្នកទាំងឡាយថាជា សមណៈៗ ដូច្នេះ ចំណែកអ្នកទាំងឡាយ បើមានគេសួរថា លោកជាអ្វី តែងប្តេជ្ញាខ្លួនថា ពួកយើងជាសមណៈ ម្នាលភិក្ខុទាំងឡាយ កាលបើអ្នកទាំងឡាយនោះ មាន ឈ្មោះយ៉ាងនេះហើយ ប្តេជ្ញាខ្លួនយ៉ាងនេះហើយ ម្នាលភិក្ខុទាំងឡាយ អ្នក ទាំងឡាយគប្បីសិក្សាយ៉ាងនេះថា បដិបទាសមគួរដល់សមណៈណា យើង ទាំងឡាយនឹងប្រតិបត្តិនូវបដិបទានោះ នេះជាឈ្មោះ ពិតផង ជាសេចក្តីប្តេជា ពិតផង របស់យើងទាំងឡាយយ៉ាងនេះ មួយទៀតយើងទាំងឡាយបរិភោគ នូវចីវរ បិណ្ឌបាត សេនាសនៈ គិលានប្បច្ចយភេសជ្ជបរិក្ខាររបស់ជនទាំងឡាយណា សក្ការៈទាំងឡាយនោះដែលជនទាំងនោះបាន ( បូជា ) ចំពោះយើង ទាំងឡាយ នឹងជាសក្ការៈមានផលច្រើន មានអានិសង្សច្រើន ទាំងបព្វជ្ជា របស់ពួកយើងនេះសោតក៏នឹងមិនទទេ គង់នឹងមានផលមានសេចក្តីចម្រើន ។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុជាអ្នកប្រតិបត្តិនូវបដិបទា ដ៏សមគួរ ( ដល់សមណៈ ) តើដូចម្តេច ។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុណាមួយមាន អភិជ្ឈាច្រើន ជាអ្នកមិនលះបង់អភិជ្ឈាចេញ មានចិត្តព្យាបាទ ជាអ្នកមិន លះបង់ព្យាបាទចេញ មានសេចក្តីក្រោធ ជាអ្នកមិនលះបង់សេចក្តីក្រោធចេញ មានសេចក្តីគំនុំ ជាអ្នកមិនលះបង់សេចក្តីគំនុំចេញ មានសេចក្តីលុបគុណគេ ជាអ្នកមិនលះបង់សេចក្តី