អដ្ឋកថា សាលេយ្យកសូត្រទី ១

ក្បាលទី 15 · ទំព័រ 370

សាលេយ្យកសូត្រ មានពាក្យផ្តើមថា ឯវម្មេ សុតំ ដូច្នេះ ជាដើម ។ ក្នុងបទទាំងនោះ បទថា កោសលេសុ សេចក្តីថា ក្នុងដែននៃអ្នក កោសលទាំងឡាយ គឺពួកអ្នកក្រុង ឬរាជកុមារ ឈ្មោះកោសល ដែនដែល ជាទីអាស្រ័យនៃជនទាំងនោះ សូម្បីត្រឹមតែខេត្តមួយ ឬហៅដោយសំឡេងរត់ មាត់ថា កោសលទាំងឡាយបាន ។ ព្រះមានព្រះភាគ គង់ក្នុងខេត្តរបស់ពួក អ្នកកោសលនោះ ។ ឯបុរាណាចារ្យពោលថា ព្រោះកាលមុន ព្រះរាជាទ្រង់ បានឮថា មហាបនាទរាជកុមារទតកំប្លែងផ្សេងៗ សូម្បីតែញញឹម ក៏មិន ញញឹម ទើបត្រាស់ថា អ្នកណាធ្វើឲ្យកូនយើងសើចបាន យើងនឹងយកគ្រឿង សម្ហាងគ្រប់យ៉ាង មកតាក់តែងឲ្យបុគ្គលនោះ ។ កាលមហាជន ចោលនង្គ័ល មកប្រជុំគ្នា ពួកមនុស្សនាំគ្នាសម្តែងល្បែងរបាំផ្សេងៗ អស់ ៧ ឆ្នាំប្លាយ ក៏ មិនអាចធ្វើឲ្យព្រះរាជកុមារនោះ ទ្រង់ញញឹមបាន ។ គ្រានោះ ព្រះឥន្ទ្រទ្រង់ បញ្ជូនទេវតាកំប្លែងទៅ ទេវតាអង្គនោះសម្តែងអាកប្បកិរិយាបែបទិព្វ រហូត ធ្វើឲ្យព្រះរាជបុត្រសើចបាន ។ លំដាប់នោះ មនុស្សទាំងនោះ ក៏នាំគ្នាបែរមុខ ចៀសទៅកាន់ទឹកដីរៀងៗ ខ្លួន កាលជួបមិត្តភក្តិក្នុង ចំណែកផ្លូវដែលមក ជន ទាំងនោះក៏ប្រាស្រ័យរាក់ទាក់ថា កច្ចិ ភោ កុសលំ កច្ចិ ភោ កុសលំ ដូច្នោះ ព្រោះអាស្រ័យពាក្យថា កុសលំ កុសលំ ទើបប្រទេសនោះ ហៅថា កោសល ។ បទថា ចារិកញ្ចរមានោ គឺទ្រង់កំពុងចារិកដោយមិនប្រញាប់ប្រញាល់ ។ បទថា មហតា ភិក្ខុសង្ឃេន សទ្ធឹ គឺជាមួយពួកភិក្ខុចំនួនច្រើន ដែលមិន បានកំណត់យ៉ាងនេះថា បុណ្ណេះរយ បុណ្ណេះពាន់ ឬបុណ្ណេះសែន ។ បទថា ព្រាហ្មណគ្គាមោ បានដល់ ស្រុកជាទីប្រជុំជនរបស់ពួកព្រាហ្មណ៍ ហៅថា ស្រុករបស់ព្រាហ្មណ៍ ។