អដ្ឋកថា វេរញ្ជកសូត្រទី ២

ក្បាលទី 15 · ទំព័រ 395

វេរញ្ជកសូត្រ មានពាក្យផ្តើមថា ឯវម្មេ សុតំ ដូច្នេះជាដើម ។ បណ្តាបទទាំងនោះ បទថា វេរញ្ជកា បានដល់ បុគ្គលអ្នកនៅក្នុងក្រុង វេរញ្ជា ។ បទថា កេនចិទេវ ករណីយេន បានដល់ ដោយករណីយកិច្ច ដែលមិនកំណត់ឲ្យពិតប្រាកដនោះឯង ។ ពាក្យដ៏សេសទាំងអស់ គប្បីជ្រាប តាមបែបដែលពោលហើយក្នុងសូត្រមុន ។ ឯក្នុងសូត្រនេះ ព្រះមានព្រះភាគ ទ្រង់បានធ្វើការសម្តែងដោយលើកយកបុគ្គលមកជាទីតាំងយ៉ាងនេះថា បុគ្គល មានប្រក្រតីប្រព្រឹត្តជាធម៌ មានប្រក្រតីមិនរេបោរយ តែក្នុងព្រះសូត្រមុន ជា ព្រះសូត្រដែលលើកយកធម៌មកជាទីតាំងបុណ្ណោះ ។ សេចក្តីប្លែកគ្នាមាន ប្រមាណបុណ្ណេះ ។ ពាក្យដ៏សេសដូចគ្នាទាំងអស់ ។