មហាវេល្លទសូត្រទី ៣
ខ្ញុំបានស្តាប់មកយ៉ាងនេះ ។ សម័យមួយ ព្រះមានព្រះភាគ ទ្រង់គង់នៅក្នុងវត្តជេតពន របស់អនាថបិណ្ឌិកសេដ្ឋី ទៀបក្រុងសាវត្ថី ។ គ្រានោះឯង ព្រះមហាកោដ្ឋិតៈមានអាយុ ចេញអំពីផលសមាបត្តិក្នុងសាយ័ណ្ហសម័យ ហើយចូលទៅរកព្រះសារីបុត្រមានអាយុ លុះចូលទៅដល់ហើយ ទើបនិយាយពាក្យរាក់ទាក់ សំណេះសំណាលទៅរកព្រះសារីបុត្រមានអាយុ លុះបញ្ចប់ពាក្យសំណេះសំណាល និងពាក្យដែលគួររពឫកហើយ ក៏គង់ក្នុងទី ដ៏សមគួរ ។ លុះព្រះមហាកោដ្ឋិតៈមានអាយុ គង់ក្នុងទីដ៏សមគួរហើយ ទើបសួរព្រះសារីបុត្រមានអាយុយ៉ាងនេះថា ម្នាលអាវុសោ គេតែងនិយាយ ថា បុគ្គលគ្មានប្រាជ្ញាៗ ម្នាលអាវុសោ បុគ្គលដែលហៅថា អ្នកគ្មានប្រាជ្ញា តើដោយហេតុដូចម្តេច ។ ព្រះសារីបុត្រតបថា ម្នាលអាវុសោ បុគ្គលដែល មិនចេះមិនដឹងច្បាស់ហ្នឹងឯង ហៅថា អ្នកគ្មានប្រាជ្ញា ចុះបុគ្គលនោះមិនដឹង ច្បាស់នូវអ្វី មិនដឹងច្បាស់ថា នេះទុក្ខ មិនដឹងច្បាស់ថា នេះហេតុឲ្យកើតទុក្ខ មិនដឹងច្បាស់ថា នេះជាគ្រឿងរម្លត់ទុក្ខ មិនដឹងច្បាស់ថា នេះជាសេចក្តីប្រតិបត្តិ ដែលជាដំណើរទៅកាន់ទីរម្លត់ទុក្ខ ម្នាលអាវុសោ ព្រោះតែបុគ្គលនោះ មិនចេះមិនដឹងដូច្នេះឯង ទើបហៅថា អ្នកគ្មានប្រាជ្ញា ។ ព្រះមហាកោដ្ឋិតៈមាន អាយុ ក៏ត្រេកអរអនុមោទនាចំពោះភាសិតរបស់ព្រះសារីបុត្រមានអាយុថា ម្នាលអាវុសោ ពីរោះណាស់ លុះអនុមោទនាហើយ ទើបសួរប្រស្នានឹងព្រះសារី បុត្រមានអាយុតទៅទៀតថា ម្នាលអាវុសោ គេតែងនិយាយថា អ្នកមាន ប្រាជ្ញាៗ ម្នាលអាវុសោ ចុះបុគ្គលដែលហៅថា អ្នកមានប្រាជ្ញា តើដោយហេតុ ដូចម្តេចខ្លះ ។ ព្រះសារីបុត្រតបថា ម្នាលអាវុសោ បុគ្គលដែលចេះដឹងច្បាស់ ហ្នឹងឯងដែលហៅថា អ្នកមានប្រាជ្ញា ចុះបុគ្គលនោះដឹងច្បាស់នូវអ្វី ដឹ