ចូឡធម្មសមាទានសូត្រទី ៥
ខ្ញុំបានស្តាប់មកយ៉ាងនេះ ។ សម័យមួយ ព្រះមានព្រះភាគ ទ្រង់គង់នៅក្នុងវត្តជេតពន របស់អនាថបិណ្ឌិកសេដ្ឋី ជិតក្រុងសាវត្ថី ។ ព្រះមាន ព្រះភាគ ទ្រង់ត្រាស់នឹងភិក្ខុទាំងឡាយក្នុងទីនោះថា ម្នាលភិក្ខុទាំងឡាយ ។ ភិក្ខុទាំងនោះ ក៏ទទួលស្តាប់ព្រះពុទ្ធដីកា នៃព្រះមានព្រះភាគថា ព្រះករុណា ព្រះអង្គ ។ ព្រះមានព្រះភាគ ទ្រង់ត្រាស់ដូច្នេះថា ម្នាលភិក្ខុទាំងឡាយ ធម្មសមាទានទាំងឡាយនេះមាន ៤ យ៉ាង ធម្មសមាទាន ៤ យ៉ាង តើដូចម្តេច ខ្លះ ម្នាលភិក្ខុទាំងឡាយ ធម្មសមាទានមានសេចក្តីសុខក្នុងបច្ចុប្បន្ន តែ មានសេចក្តីទុក្ខជាវិបាកតទៅ ១ ម្នាលភិក្ខុទាំងឡាយ ធម្មសមាទានមានសេចក្តី ទុក្ខក្នុងបច្ចុប្បន្ន ទាំងមានទុក្ខជាវិបាកតទៅ ១ ម្នាលភិក្ខុទាំងឡាយ ធម្មសមាទានមានសេចក្តីទុក្ខក្នុងបច្ចុប្បន្ន តែមានសេចក្តីសុខជាវិបាកតទៅ ១ ម្នាលភិក្ខុទាំងឡាយ ធម្មសមាទានមានសេចក្តីសុខក្នុងបច្ចុប្បន្ន ទាំងមាន សេចក្តីសុខជាវិបាកតទៅ ១ ។ ម្នាលភិក្ខុទាំងឡាយ ធម្មសមាទានដែលមានសេចក្តីសុខក្នុង បច្ចុប្បន្ន តែមានសេចក្តីទុក្ខជាវិបាកតទៅ តើដូចម្តេច ។ ម្នាលភិក្ខុទាំងឡាយ មានសមណព្រាហ្មណ៍ពួកខ្លះ មានវាទៈយ៉ាងនេះ មានទិដ្ឋិយ៉ាងនេះថា ទោស ក្នុងកាមទាំងឡាយមិនមាន បានជាអ្នកទាំងនោះដល់នូវសេចក្តីស្រួលចិត្តក្នុង កាមទាំងឡាយ ។ សមណព្រាហ្មណ៍ទាំងនោះ ក៏ឲ្យនាងបរិព្វាជិកាទាំងឡាយ ដែលមានផ្នួងសក់បួងហើយបម្រើខ្លួន អ្នកទាំងនោះពោលយ៉ាងនេះថា ចុះហេតុ អ្វី បានជាសមណព្រាហ្មណ៍ដ៏ចម្រើនអម្បាលនោះ ពិចារណាឃើញអនាគតភ័យក្នុងកាមទាំងឡាយ ហើយពោលនូវការលះបង់នូវកាមទាំងឡាយ បញ្ញត្ត នូវការកន្លងកាមទាំងឡាយ ដ្បិតថា សម្ផស្សកំភួនដៃរបស់នាងបរិព្វាជិកាជំ