មហាធម្មសមាទានសូត្រទី ៦

ក្បាលទី 15 · ទំព័រ 507

ខ្ញុំបានស្តាប់មកយ៉ាងនេះ ។ សម័យមួយ ព្រះមានព្រះភាគ ទ្រង់គង់នៅក្នុងវត្តជេតពន របស់អនាថបិណ្ឌិកសេដ្ឋី ទៀបក្រុងសាវត្ថី ។ ព្រះមាន ព្រះភាគ ទ្រង់ត្រាស់នឹងភិក្ខុទាំងឡាយ ក្នុងទីនោះថា ម្នាលភិក្ខុទាំងឡាយ ។ ភិក្ខុទាំងនោះទទួលស្តាប់ព្រះពុទ្ធដីកា នៃព្រះមានព្រះភាគថា ព្រះករុណា ព្រះអង្គ ។ ព្រះមានព្រះភាគ ទ្រង់ត្រាស់ដូច្នេះថា ម្នាលភិក្ខុទាំងឡាយ សត្វទាំងឡាយច្រើនតែមានសេចក្តីប្រាថ្នាយ៉ាងនេះ មានអធ្យាស្រ័យយ៉ាងនេះ មានបំណងយ៉ាងនេះថា ធ្វើម្តេចហ្ន៎ អារម្មណ៍ទាំងឡាយមិនជាទីប្រាថ្នា មិនជាទី ត្រេកអរ មិនជាទីគាប់ចិត្ត គប្បីសាបសូន្យទៅ អារម្មណ៍ទាំងឡាយដែល ជាទីប្រាថ្នា ជាទីត្រេកអរ ជាទីគាប់ចិត្ត គប្បីចម្រើនឡើង ម្នាលភិក្ខុទាំងឡាយ កាលសត្វអម្បាលនោះ មានសេចក្តីប្រាថ្នាយ៉ាងនេះ មានអធ្យាស្រ័យ យ៉ាងនេះ មានបំណងយ៉ាងនេះ អារម្មណ៍មិនជាទីប្រាថ្នា មិនជាទីត្រេកអរ មិនជាទីគាប់ចិត្ត រមែងចម្រើនឡើង អារម្មណ៍ដែលជាទីប្រាថ្នា ជាទីត្រេកអរ ជាទីគាប់ចិត្ត រមែងសាបសូន្យទៅ ម្នាលភិក្ខុទាំងឡាយ អ្នកទាំងឡាយ ពិចារណាឃើញនូវដំណើរនោះដូចម្តេច ក្នុងអារម្មណ៍ទាំងនោះ ។ បពិត្រព្រះអង្គ ដ៏ចម្រើន ធម៌ទាំងឡាយរបស់ពួកខ្ញុំព្រះអង្គ មានព្រះមានព្រះភាគជាមូល មានព្រះមានព្រះភាគ ជាអ្នកណែនាំ មានព្រះមានព្រះភាគជាទីពឹង បពិត្រព្រះ អង្គដ៏ចម្រើន សូមព្រះមានព្រះភាគទ្រង់បំភ្លឺនូវអត្ថនៃភាសិតនុ៎ះ ភិក្ខុទាំងឡាយ បើបានស្តាប់ព្រះពុទ្ធដីកា របស់ព្រះមានព្រះភាគហើយនឹងចងចាំទុក ។ ម្នាល ភិក្ខុទាំងឡាយ បើដូច្នោះ អ្នកទាំងឡាយចូរស្តាប់ ចូរធ្វើមនសិការដោយ ប្រពៃចុះ តថាគតនឹងសម្តែង ។ ភិក្ខុទាំងនោះ ទទួលស្តាប់ព្រះពុទ្ធដីក