អដ្ឋកថា មហាធម្មសមាទានសូត្រទី ៦
មហាធម្មសមាទានសូត្រ មានពាក្យផ្តើមថា ឯវេម្មេ សុតំ ដូច្នេះជាដើម ។ ក្នុងបទទាំងនោះ បទថា ឯវំ កាមា គឺមានសេចក្តីត្រូវការ យ៉ាងនេះ ។ បទថា ឯវំ ឆន្ទា គឺមានការបង្អោនទៅយ៉ាងនេះ ។ បទថា ឯវំ អធិប្បាយា គឺមានលទ្ធិយ៉ាងនេះ ។ បទថា តត្រ គឺ ក្នុងការចម្រើននៃ អារម្មណ៍ដែលមិនគួរពេញចិត្ត និងក្នុងការវិនាសទៅនៃអារម្មណ៍ដែលគួរពេញចិត្ត នោះ ។ បទថា ភគវំមូលកា គឺឈ្មោះថា មានព្រះមានព្រះភាគជាមូល ព្រោះព្រះមានព្រះភាគទ្រង់ជាមូលនៃវត្ថុទាំងនេះ ។ មានពាក្យដែលពោលថា បពិត្រព្រះអង្គ វត្ថុទាំងឡាយនេះរបស់ពួកខ្ញុំព្រះអង្គ គ្រាដំបូង ព្រះកស្សប សម្ពុទ្ធ ទ្រង់បានឲ្យកើតឡើង កាលព្រះអង្គទ្រង់បរិនិព្វានហើយ មិនមាន សមណៈ ឬ ព្រាហ្មណ៍ដែលបានឈ្មោះថា ជាអ្នកអាចឲ្យធម៌ទាំងនេះកើតឡើង ទៀតទេ អស់មួយពុទ្ធន្តរ តែព្រះមានព្រះភាគ ទ្រង់បានឲ្យធម៌ទាំងនេះ នៃពួកខ្ញុំព្រះអង្គកើតឡើងហើយ ពួកខ្ញុំព្រះអង្គបានអាស្រ័យព្រះមានព្រះភាគ ដោយពិត ទើបយល់ទួទៅ គឺដឹងចំពោះធម៌ពួកនេះបាន ព្រោះហេតុនេះ ធម៌ របស់ពួកខ្ញុំព្រះអង្គ ឈ្មោះថា មានព្រះមានព្រះភាគជាមូល ដោយប្រការ ដូច្នេះ ។ បទថា ភគវំនេត្តិកា គឺព្រះមានព្រះភាគ ទ្រង់ជាអ្នកដឹកនាំ ទ្រង់ ដឹកនាំទាក់ទងនឹងរឿងរបស់ធម៌ដោយពិត ។ ធម៌ទាំងឡាយ ដែលទ្រង់តាំង ឈ្មោះជាពួកៗ តាមសេចក្តីពិត ទើបឈ្មោះថា ព្រះមានព្រះភាគទ្រង់ជាអ្នកដឹកនាំ ។ បទថា ភគវំបដិសរណា បានដល់ ធម៌ទាំង ៤ ថ្នាក់ មកកាន់ គន្លងព្រះសព្វញ្ញុតញ្ញាណ រមែងប្រជុំចុះ ព្រមព្រៀងក្នុងព្រះមានព្រះភាគ ម្យ៉ាងទៀត ក្នុងកាលដែលព្រះមានព្រះភាគប្រថាប់គង់ត្រង់មណ្ឌលពោធិព្រឹក្ស កាលទ្រង់កាន់យកឈ្មោះជាពួកៗ តាមសេចក្តីពិតនៃធម៌ទាំង ៤ ជាន់ យ