- រឿងព្រះសេលាគិរិវនវាសីតិស្សត្ថេរ
ក្នុងសេចក្តីនោះ មានរឿងនេះជាឧទាហរណ៍ ។ រឿង ព្រះសេលាគិរិវនវាសីតិស្សត្ថេរ បានឮមកថា ព្រះតិស្សត្ថេរ ជាអ្នកនៅក្នុងសេលាគិរីវិហារ អាស្រ័យ ស្រុកមហាគិរី នៅអាស្រ័យ កាលព្រះមហាថេរៈ ៥០ រូប កំពុងទៅកាន់ កោះនាគ ដើម្បីថ្វាយបង្គំព្រះចេតិយ ត្រាច់បិណ្ឌបាតក្នុងស្រុកគិរី មិនបានអ្វី សោះ ចេញទៅហើយ ។ កាលព្រះថេរៈចូលទៅឃើញព្រះមហាថេរៈទាំងនោះ សួរថា លោកម្ចាស់បានអ្វីតិចតួចឬ ព្រះថេរៈទាំងនោះប្រាប់ថា លោក ម្ចាស់ ពួកខ្ញុំបានត្រាច់ទៅហើយ ។ ព្រះថេរៈនោះដឹងថា ព្រះមហាថេរៈទាំងនោះ មិនបានអ្វី ទើបពោលថា សូមលោកម្ចាស់ទាំងឡាយ បង្អង់នៅក្នុងទីនេះ សិន ទម្រាំខ្ញុំមកវិញ ។ ព្រះមហាថេរៈទាំងនោះពោលថា លោកម្ចាស់ ពួក ខ្ញុំ ៥០ អង្គមិនបានសូម្បីតែសើមបាត្រ ។ ព្រះតិស្សៈពោលថា លោកម្ចាស់ ធម្មតាអ្នកនៅប្រចាំជាអ្នកអាច ទោះបីមិនបាន ក៏គង់ដឹងសភាវៈប្រមាណក្នុង ភិក្ខាចារ ។ ពួកព្រះថេរៈមកហើយ ។ ទើបព្រះថេរៈចូលទៅកាន់ស្រុក ។ មហាឧបាសិកា ក្នុងផ្ទះឃើញអំពីចម្ងាយ បានចាត់ចែងទឹកដោះ និងបាយ រង់ចាំមើលព្រះថេរៈ កាលព្រះថេរៈដល់មាត់ទ្វារបុណ្ណោះ ក៏បានធ្វើបាត្រឲ្យ ពេញប្រគេនហើយ ។ ព្រះថេរៈកាន់បាត្រនោះ ទៅកាន់សម្នាក់ព្រះថេរៈ ទាំងឡាយ ពោលនឹងព្រះសង្ឃត្ថេរថា សូមលោកម្ចាស់ទទួលចុះ ។ ព្រះថេរៈ សម្លឹងមើលមុខព្រះថេរៈដ៏សេសបណ្តើរ គិតថា ពួកយើងមានប្រមាណ ប៉ុណ្ណេះ មិនបានអ្វីសោះ ភិក្ខុនេះកាន់យកមកហើយរហ័សនោះឯង តើនេះ ដូចម្តេចហ្ន៎ ។ ព្រះថេរៈជ្រាបដោយការសម្លឹងមើល ទើបពោលថា បិណ្ឌបាតខ្ញុំបានមក ដោយធម៌ សូមលោកម្ចាស់អស់នូវសេចក្តីរង្កៀស ទទួលយកចុះ ហើយបាន ឲ្យដល់ព្រះថេរៈទាំងអស់អង្គ តាមដែលត្រូវការ តាំងអំពីដើមរហូតដល់ចុង សូម្បី