អដ្ឋកថា ព្រហ្មនិមន្តនិកសូត្រទី ៩
ព្រហ្មនិមន្តនិកសូត្រ មានពាក្យផ្តើមថា ឯវម្មេ សុតំ ដូច្នេះ ជាដើម ។ បណ្តាបទទាំងនោះ បទថា បបកំ ទិដ្ឋិគតំ បានដល់ ការយល់ឃើញថាទៀងដ៏លាមក ។ បទថា ឥទំ និច្ចំ គឺពោលថា ឋាននៃ ព្រហ្ម ព្រមគ្នានឹងឱកាសដែលជារបស់មិនទៀងនេះថាទៀង ។ បទថា ធុវាទីនិ ជាដើម ជាពាក្យប្រើជំនួសពាក្យថាទៀងនោះឯង ។ ក្នុងបទទាំងនោះ បទថា ធុវ គឺមាំទាំ ។ បទថា សស្សតំ គឺមានគ្រប់កាល ។ បទថា កេវលំ គឺទាំងអស់ មិនមានកំណត់ ។ បទថា អចវនធម្មំ គឺមានសភាព មិនរំកិល ទៅ ។ សូម្បីឋានៈក្នុងបទថា ឥទំ ហិ ន ជាយតិ ជាដើមនេះ គឺពោល សំដៅយកអ្នកកើត អ្នកចាស់ អ្នកស្លាប់ អ្នកច្យុត អ្នកឧប្បត្តិ មិនមាន ។ បទថា ឥតោ ច បនញ្ញំ គឺការឃើញថា ការទៀងយ៉ាងមាំទាំ រមែងជា របស់ដែលកើតឡើងហើយ ដល់ព្រហ្មនោះយ៉ាងនេះថា ឈ្មោះថា ហេតុនៃ ការចេញទៅដទៃ ក្រៅអំពីឋាននៃព្រហ្ម ព្រមទាំងឱកាសនេះ មិនមាន ។ ឯ បុគ្គលកាលពោលដូច្នេះ រមែងការពារគ្រប់យ៉ាង គឺលំដាប់របស់ឈានខាងលើ ៣ មគ្គ ៤ ផល ៤ និព្វាន ១ ។ បទថា អវិជ្ជាគតោ សេចក្តីថា បុគ្គលទៅ គឺប្រកបក្នុងការមិនដឹង ឈ្មោះថា ជាអ្នកមិនដឹង គឺជាបុគ្គល ខ្វាក់ ។ បទថា យត្រ ហិ នាម គឺឈ្មោះណា ។ បទថា មរោ ក្នុងបទទាំងឡាយថា អថខោ ភិក្ខវេ មារោ បបិម នេះ តើមារបានឃើញព្រះមានព្រះភាគដូចម្តេច ។ បានឮមកថា មារនោះ ជញ្ជឹងគិតដល់ព្រះសាស្តាក្នុងភពខ្លួនឯង សព្វ វេលាថា ថ្ងៃនេះ ព្រះគោតមសមណៈ នៅស្រុកណា និគមណា ក្នុងពេល ដែលកំពុងជញ្ជឹងគិតនេះ បានដឹងថា កំពុងអាស្រ័យក្នុងក្រុងឧក្កដ្ឋៈ ត្រង់ព្រៃ សុភគៈ ទើបពិចារណាមើលថា តើទ្រង់ទៅណាទៀតហ្ន៎ ក៏ឃើញថា កំពុង ទៅព្រហ្មលោក ទើបគិតថា ព្រះសមណគោតមកំពុងទៅព្រហ្មលោក អញ នឹងធ្វើឲ្យពេញចិត្តក្នុងធម្