- រឿងបុព្វកម្មរបស់ពកាព្រហ្ម

ក្បាលទី 15 · ទំព័រ 623

ហើយ កើតជាបុគ្គលមានអាយុ ១ កប្ប ក្នុងឈានជាន់ទី ១ ។ ក្នុងកាល ដំបូងឡើយ ព្រហ្មនេះ ដឹងបានសព្វគ្រប់ ទាំងកម្មដែលបានសាង ទាំងទីកន្លែង ដែលកើត តែកាលវេលាកន្លងទៅ ព្រហ្មនេះភ្លេចអស់ទាំង ២ យ៉ាង ទើបកើតទិដ្ឋិឃើញថាទៀងមក ។ ព្រោះហេតុនោះ ទើបព្រះមានព្រះភាគ ត្រាស់នឹងព្រហ្មនោះថា ម្នាលព្រហ្ម យ៉ាងនេះឯង តថាគតមិនមែនស្មើនឹង អ្នកទេ តថាគតដឹងច្បាស់ហើយ នឹងឲ្យថោកទាបជាងអ្នកដូចម្តេចបាន តថាគតត្រូវតែប្រសើរជាងអ្នកដោយពិត ។ ពេលនោះ ព្រហ្មគិតថា ព្រះគោតមជាសមណៈ ដឹងទាំងអាយុ ទីកើត និងកម្មដែលសាងក្នុងកាលមុនរបស់អញ ណ្ហើយចុះ អញនឹងសួរដល់កម្ម ដែលសាងក្នុងកាលមុនជាមួយលោក ដូច្នេះហើយ ទើបទូលសួរបុព្វកម្ម របស់ខ្លួននឹងព្រះសាស្តា ។ ទើបព្រះសាស្តាត្រាស់ថា បានឮថា ក្នុងកាលមុន ព្រហ្មនេះបានកើតក្នុងផ្ទះនៃត្រកូល ឃើញទោស ក្នុងកាមទាំងឡាយហើយ ទើបគិតថា អញនឹងធ្វើទីបំផុតនៃការកើត ការ ចាស់ និងការស្លាប់ ហើយចេញទៅបួសជាឥសី ញ៉ាំងសមាបត្តិឲ្យកើតឡើង ហើយ ជាអ្នកបានឈាន មានអភិញ្ញាជាបាទ សាងបណ្ណសាលាក្បែរច្រាំង ទន្លេគង្គា សម្លាប់ពេលវេលាដោយការត្រេកអរក្នុងឈាន ។ ក្នុងកាលនោះ មានពួកឈ្មួញរទេះ បររទេះ ៥០០ ឆ្លងសមុទ្រខ្សាច់ មក ។ ក្នុងសមុទ្រខ្សាច់នោះ ពេលថ្ងៃទៅមិនបាន ទៅបានតែពេលយប់ ។ គ្រានោះ គោដែលទឹមក្នុងនឹមនៃរទេះទី ១ ដើរទៅហើយ ក៏ត្រឡប់បក ក្រោយ តាមផ្លូវដដែលវិញ រទេះបន្ទាប់ៗ មក ក៏ត្រឡប់ទៅតាមគ្នា លុះ ដល់អរុណរះ ទើបដឹងថា រទេះបកក្រោយ ។ កាលនោះ ជាថ្ងៃឆ្លងសមុទ្រ ខ្សាច់របស់ពួកបុគ្គលនោះ ពួកគេគិតថា ឧស និងទឹកអស់រលីង ព្រោះ ដូច្នោះ ពួកយើងនឹងស្លាប់ពិត ហើយក៏យកគោចងត្រង់កង់រទេះ ពួកមនុស្សនា ំគ្នាចូលទៅដេកត្រង់ម