មារតជ្ជនីយសូត្រទី ១០
ខ្ញុំបានស្តាប់មកយ៉ាងនេះ ។ សម័យមួយព្រះមានព្រះភាគ ទ្រង់គង់នៅក្នុងភេសកឡាវ័ន ជាទីឲ្យនូវអភ័យដល់ម្រឹគ ជិតក្រុងឈ្មោះ សុំសុមារគិរៈ ក្នុងភគ្គជនបទ ។ គ្រានោះ ព្រះមហាមោគ្គល្លានមានអាយុ ចង្រ្កមក្នុងទីវាល ។ សម័យនោះ មារមានចិត្តបាប បានចូលទៅនៅក្នុងផ្ទៃ សម្ងំក្នុងពោះវេនោរបស់ព្រះមហាមោគ្គល្លានមានអាយុ ។ លំដាប់នោះ ព្រះមហា មោគ្គល្លានមានអាយុ មានសេចក្តីត្រិះរិះយ៉ាងនេះថា ដូចម្តេចហ្ន៎ បានជា ផ្ទៃរបស់អាត្មាអញ ធ្ងន់ៗ ហាក់ដូចជាសណ្តែករាជមាសទទឹក ដូច្នេះ ។ លំដាប់នោះ ព្រះមហាមោគ្គល្លានមានអាយុ ចុះមកអំពីចង្រ្កមចូលទៅកាន់ វិហារហើយ ក៏អង្គុយលើអាសនៈដែលគេក្រាលប្រគេន ។ លុះព្រះមហា មោគ្គល្លានមានអាយុអង្គុយហើយ ទើបពិចារណាឃើញនូវមារមានចិត្តបាប ដោយឧបាយចិត្តជារបស់ខ្លួន ។ ព្រះមហាមោគ្គល្លានមានអាយុ បានឃើញមារដែលមានចិត្ត បាបនោះ ចូលក្នុងផ្ទៃសម្ងំនៅក្នុងពោះវេនោ លុះឃើញហើយ ក៏បាននិយាយ នឹងមារមានចិត្តបាបដូច្នេះថា ម្នាលមារមានចិត្តបាប អ្នកចូរចេញទៅ ម្នាល មារមានចិត្តបាប អ្នកចូរចេញទៅ អ្នកកុំបៀតបៀនព្រះតថាគត កុំបៀតបៀន សាវ័កព្រះតថាគតឡើយ ការបៀតបៀនដែលប្រព្រឹត្តទៅដើម្បីសេចក្តីមិន ចម្រើន ដើម្បីសេចក្តីទុក្ខអស់កាលជាអង្វែង កុំមានដល់អ្នកឡើយ ។ គ្រា នោះ មារមានចិត្តបាប មានសេចក្តីត្រិះរិះយ៉ាងនេះថា សមណៈមិនដឹង មិន ស្គាល់អញទេ បានជានិយាយយ៉ាងនេះថា ម្នាលមារមានចិត្តបាប អ្នកចូរ ចេញទៅ ម្នាលមារមានចិត្តបាប អ្នកចូរចេញទៅ អ្នកកុំបៀតបៀនព្រះតថាគត កុំបៀតបៀនសាវ័កព្រះតថាគតឡើយ ការបៀតបៀនដែលប្រព្រឹត្ត ទៅដើម្បីសេចក្តីមិនចម្រើន ដើម្បីសេចក្តីទុក្ខអស់កាលជាអង្វែង កុំមានដល់ អ្នកឡើយ សូម្បីគ្រូ