អដ្ឋកថា កន្ទរកសូត្រទី ១

ក្បាលទី 15 · ទំព័រ 687

មជ្ឈិមបណ្ណាសក កន្ទរកសូត្រ មានពាក្យផ្តើមថា ឯវម្មេ សុតំ ដូច្នេះជាដើម ។ ក្នុងបទទាំងនោះ បទថា ចម្បាយំ គឺក្នុងនគរមានឈ្មោះយ៉ាងនេះ ។ ព្រោះន គរនោះ មានដើមចម្បា ដុះសន្ធឹកសន្ធាប់ក្នុងទីនោះ មានសួន និងស្រះ បោក្ខរណីជាដើម ដូច្នោះ ទើបបានឈ្មោះថា នគរចម្បា ។ បទថា គគ្គរាយ បេក្ខរណិយា តីរេ ត្រង់ច្រាំងស្រះបោក្ខរណីឈ្មោះគគ្គរា គឺក្នុងទីមិនឆ្ងាយ អំពីនគរចម្បានោះ មានស្រះបោក្ខរណី ឈ្មោះគគ្គរា ព្រោះព្រះរាជមហេសី ព្រះនាមថាគគ្គរាជីក ។ ត្រង់ច្រាំងស្រះបោក្ខរណីនោះ មានសួនចម្បាដ៏ធំ ប្រដាប់ដោយផ្កាមាន ៥ ពណ៌ មានពណ៌ខៀវដោយជុំវិញជាដើម ។ ព្រះមានព្រះភាគប្រថាប់នៅត្រង់សួនចម្បា ដែលមានក្លិនផ្កាក្រអូបនោះ ។ ព្រះអានន្ទត្ថេរ សំដៅដល់សួនចម្បានោះ ទើបពោលពាក្យថា គគ្គរាយ បេក្ខរណិយា តីរេ ដូច្នេះ ។ បទថា មហតា ភិក្ខុសង្ឃេន សទ្ធឹ គឺព្រមដោយភិក្ខុសង្ឃជាច្រើន មិនមានកំណត់ចំនួនទុក ។ បទថា បេស្សោ ជាឈ្មោះរបស់កូននាយហត្ថាចារ្យ នោះ ។ បទថា ហត្ថារោហបុត្តោ គឺកូននៃនាយហត្ថាចារ្យជាអ្នកបង្ហាត់ដំរី ។ បទថា កន្ទរកោ បរិព្វាជកោ គឺបរិព្វាជកអ្នកស្លៀកសំពត់ ទើបមានឈ្មោះ យ៉ាងនេះថា កន្ទរក ។ បទថា អភិវាទេត្វា គឺជាអ្នកចូលទៅក្នុងរវាងព្រះពុទ្ធ រស្មីដ៏ក្រាស់ ប្រកបដោយពណ៌ ៦ ហើយមុជចុះក្នុងទឹកថ្លាស្អាត ឬហាក់ដូច បន្ទះសំពត់ដែលមានពណ៌ដូចមាសគ្របចុះលើក្បាល ឬជួតក្បាលដោយ គ្រឿងប្រដាប់ ធ្វើដោយផ្កាចម្បាដែលដល់ព្រមដោយពណ៌ និងក្លិន ឬដូច ព្រះចន្ទក្នុងថ្ងៃពេញបូណ៌មីដែលគោចរទៅកាន់ជើងភ្នំសិនេរុ ដូច្នោះហើយ ថ្វាយបង្គំ ព្រះបាទារបស់ព្រះមានព្រះភាគ ដែលប្រកបដោយព្រះសិរី ដូចផ្កាចម្បា ស្រស់កំពុងរីក ដែលប្រដាប់ដោយចក្