- អត្ថរបស់សន្តសព្ទ
ថា តថាគតវៀរបុគ្គល ៣ ពួកសិន ហើយឲ្យបុគ្គលពួកទី ៤ ខាងលើ បដិបត្តិក្នុងបដិបទាជាប្រយោជន៍នោះឯង ទើបទ្រង់ប្រារព្ធទេសនានេះ ។ បទថា សន្តោ នេះ ជាវេវចនៈនៃបទថា សំវិជ្ជមានា ប្រែថា មាន ហើយ ។ ពិតហើយ សព្ទថា សន្តោ មានអត្ថថា រលត់ ដូចក្នុងប្រយោគជាដើម ថា សន្តា ហោន្តិ សមិតា វូបសន្តា ( អភិជ្ឈានេះ ) ជាធម្មជាតស្ងប់ រម្ងាប់លោក ដូច្នេះ ។ មកក្នុងអត្ថថា រលត់ហើយដូចក្នុងប្រយោគជាដើមថា សន្តា ឯតេ វិហារា អរិយស្ស វិនយេ វុច្ចន្តិ ( គ្រាន់តែឲ្យឈ្មោះ ) ធម៌ ទាំងនោះ ថាជាគ្រឿងនៅដ៏ស្ងប់រម្ងាប់ ក្នុងអរិយវិន័យប៉ុណ្ណោះ ដូច្នេះ ។ មក ក្នុងអត្ថថា បណ្ឌិត ដូចក្នុងប្រយោគជាដើមថា សន្តោ ហវេ សព្ភិ បវេទយំ ពួកសប្បុរសរមែងចរចាដោយពួកសប្បុរស ។ បណ្ឌិតទាំងឡាយ មាននៅក្នុង លោកនេះ អធិប្បាយថា ល្មមរកបាន ។ គប្បីជ្រាបវិនិច្ឆ័យក្នុងបទថា អត្តន្តបេ ជាដើម ឈ្មោះថា អត្តន្តបេ ព្រោះធ្វើខ្លួនឲ្យក្តៅក្រហាយ ឲ្យដល់នូវទុក្ខ ។ ការប្រកបសេចក្តីខ្វល់ខ្វាយ ក្នុងការធ្វើខ្លួនឲ្យក្តៅក្រហាយ ឈ្មោះថា អត្តបរិតាបនាបុយោគំ ។ ឈ្មោះ ថា បរន្តបេ ព្រោះធ្វើអ្នកដទៃឲ្យក្តៅក្រហាយ ឲ្យដល់នូវទុក្ខ ។ ការប្រកប សេចក្តីខ្វល់ខ្វាយក្នុងការធ្វើអ្នកដទៃឲ្យក្តៅក្រហាយ ឈ្មោះថា បរបរិតាបនានុយោគំ ។ បទថា ទិដ្ឋេវ ធម្មេ គឺក្នុងអត្តភាពនេះឯង ។ បទថា និច្ឆាតោ មិនមានការឃ្លាន តណ្ហា លោកហៅថា ឆាត ។ ឈ្មោះថា និច្ឆាតោ ព្រោះមិនមានការចង់បាន ។