អដ្ឋកនាគរសូត្រទី ២

ក្បាលទី 15 · ទំព័រ 702

ខ្ញុំបានស្តាប់មកយ៉ាងនេះ ។ សម័យមួយ ព្រះអានន្ទមានអាយុ គង់នៅក្នុងវេឡុវគ្រាម ជិតក្រុងវេសាលី ។ សម័យនោះឯង ទសមគហបតី អ្នកក្រុងអដ្ឋកៈ បានទៅដល់ក្រុងបាតលិបុត្ត ដោយកិច្ចការនីមួយ ។ គ្រានោះ ទសមគហបតីអ្នកក្រុងអដ្ឋកៈ ចូលទៅរកភិក្ខុ ១ រូប ដែលនៅក្នុងកុក្កុដារាម លុះចូលទៅដល់ហើយ ក៏ថ្វាយបង្គំភិក្ខុនោះ ហើយអង្គុយក្នុងទីសមគួរ ។ លុះទសមគហបតីអ្នកក្រុងអដ្ឋកៈ អង្គុយក្នុងទីសមគួរហើយ បានសួរភិក្ខុនោះ យ៉ាងនេះថា បពិត្រលោកម្ចាស់ដ៏ចម្រើន ឥឡូវនេះ ព្រះអានន្ទមានអាយុគង់ នៅក្នុងទីណា ព្រោះយើងខ្ញុំចង់ឃើញព្រះអានន្ទនោះ ។ ភិក្ខុនោះប្រាប់ថា ម្នាលគហបតី ព្រះអានន្ទមានអាយុនុ៎ះ លោកគង់នៅក្នុងវេឡុវគ្រាម ជិតក្រុង វេសាលី ។ ទើបទសមគហបតីអ្នកក្រុងអដ្ឋកៈ ត្រួតត្រាកិច្ចការដែលខ្លួនត្រូវ ធ្វើក្នុងក្រុងបាតលិបុត្តនោះរួចហើយ ក៏ចូលទៅរកព្រះអានន្ទមានអាយុ ក្នុង វេឡុវគ្រាម ទៀបក្រុងវេសាលីនោះ លុះចូលទៅដល់ហើយ ក៏ថ្វាយបង្គំព្រះអានន្ទ មានអាយុ ហើយអង្គុយក្នុងទីសមគួរ ។ លុះទសមគហបតីអ្នកក្រុងអដ្ឋកៈ អង្គុយក្នុងទីសមគួរហើយ ទើបទូលសួរព្រះអានន្ទមានអាយុដូច្នេះថា បពិត្រព្រះអានន្ទដ៏ចម្រើន ភិក្ខុជា អ្នកមិនប្រមាទ មានព្យាយាមដុតកម្តៅកិលេស មានចិត្តបញ្ជូនទៅកាន់ព្រះ និព្វាន ចិត្តដែលមិនទាន់រួចស្រឡះ ( ចាកអាសវៈ ) ក៏រួចស្រឡះបានផង អាសវធម៌ទាំងឡាយ ដែលមិនទាន់អស់ទៅ ក៏អស់រលីងបានផង ទាំងបាន ដល់ធម៌ក្សេមចាកយោគៈដ៏ប្រសើរ ដែលខ្លួនមិនទាន់បានដល់ផង ព្រោះធម៌ ឯកណា ធម៌ឯកនោះ ព្រះមានព្រះភាគ អរហន្តសម្មាសម្ពុទ្ធអង្គនោះ ទ្រង់ ជ្រាបច្បាស់ ឃើញច្បាស់ ព្រះអង្គបានសម្តែងហើយ តើមានដែរឬ ។ ព្រះអានន្ទ ត្ថេរតបថា ម្នាលគហបតី