សេក្ខប្បដិបទាសូត្រទី ៣

ក្បាលទី 15 · ទំព័រ 716

ខ្ញុំបានស្តាប់មកយ៉ាងនេះ ។ សម័យមួយ ព្រះមានព្រះភាគ ទ្រង់គង់នៅក្នុងនិគ្រោធារាម ទៀបក្រុងកបិលវត្ថុ ក្នុងដែនសក្កៈ ។ សម័យ នោះឯង ពួកសក្យៈ អ្នកក្រុងកបិលវត្ថុ បានសាងសន្ថាគារសាលាថ្មីមួយ ទើបនឹងហើយថ្មីៗ មិនទាន់មានសមណៈ ឬព្រាហ្មណ៍ ឬអ្នកណាមួយ ដែល ជាជាតិមនុស្ស ចូលទៅនៅអាស្រ័យនៅឡើយ ។ លំដាប់នោះ ពួកសក្យៈ អ្នកក្រុងកបិលវត្ថុ នាំគ្នាចូលទៅគាល់ព្រះមានព្រះភាគ លុះចូលទៅដល់ហើយក៏ ថ្វាយបង្គំព្រះមានព្រះភាគ ហើយអង្គុយក្នុងទីសមគួរ ។ លុះពួកសក្យៈអ្នកក្រុង កបិលវត្ថុ អង្គុយក្នុងទីសមគួរហើយ ក៏ក្រាបបង្គំទូលព្រះមានព្រះភាគ យ៉ាងនេះថា បពិត្រព្រះអង្គដ៏ចម្រើន ឥឡូវនេះ ពួកសក្យៈអ្នកក្រុងកបិលវត្ថុ បានកសាងសន្ថាគារសាលាថ្មី ១ ទើបនឹងហើយថ្មីៗ មិនទាន់មានសមណៈ ឬព្រាហ្មណ៍ ឬអ្នកណាមួយ ដែលជាជាតិមនុស្ស ចូលទៅអាស្រ័យនៅឡើយ បពិត្រព្រះអង្គដ៏ចម្រើន សូមព្រះមានព្រះភាគទ្រង់ប្រើប្រាស់សន្ថាគារសាលា នោះជាមុន លុះព្រះមានព្រះភាគ ទ្រង់ប្រើប្រាស់ជាមុនរួចហើយ ទើបពួកសក្យៈ អ្នកក្រុងកបិលវត្ថុ នឹងប្រើប្រាស់ជាខាងក្រោយ ការប្រើប្រាស់នោះ នឹងប្រព្រឹត្ត ទៅដើម្បីប្រយោជន៍ និងសេចក្តីសុខ យូរអង្វែង ដល់ពួកសក្យៈ អ្នកក្រុង កបិលវត្ថុ ។ ព្រះមានព្រះភាគ ទ្រង់ទទួលនិមន្តដោយអាការស្ងៀម ។ ចំណែកខាងពួកសក្យៈអ្នកក្រុងកបិលវត្ថុដឹងថា ព្រះមានព្រះភាគទទួលនិមន្ត ហើយ ក៏ក្រោកចាកអាសនៈ ថ្វាយបង្គំលាព្រះមានព្រះភាគ ធ្វើប្រទក្សិណ រួចហើយ នាំគ្នាចូលទៅកាន់សន្ថាគារសាលាថ្មី លុះចូលទៅដល់ហើយ បាន នាំគ្នាចាត់ចែងសន្ថាគារសាលា ឲ្យមានកម្រាលគ្រប់អន្លើ ហើយក្រាល អាសនៈទាំងឡាយ រួចតម្កល់ក្អមទឹកទុក អុជប្រទីបប្រេង រួចហើយ នាំគ្នា