អដ្ឋកថា បោតលិយសូត្រទី ៤
បោតលិយសូត្រ មានពាក្យផ្តើមថា ឯវម្មេ សុតំ ដូច្នេះជាដើម ។ បណ្តាបទទាំងនោះ បទថា អង្គុត្តរាបេសុ សេចក្តីថា ជនបទដែល ឈ្មោះថា អង្គុត្តរាបៈនោះ គឺ ដែនអង្គៈនោះឯង ល្អាងទឹកដែលនៅខាងលើ ស្ទឹងមហី ហៅថា អង្គុត្តរាបៈក៏មាន ព្រោះនៅមិនឆ្ងាយអំពីល្អាងទឹកនោះ ។ សួរថា ល្អាងទឹកនោះនៅទិសខាងជើងស្ទឹងមហីណា ឆ្លើយថា ស្ទឹងមហី ដែលជាស្ទឹងធំ ក្នុងសេចក្តីនេះ នឹងថ្លែងឲ្យជាក់ច្បាស់ ដូចតទៅនេះថា បានឮថា ជម្ពូទ្វីបនេះ មានផ្ទៃដីប្រមាណ ១ ម៉ឺនយោជន៍ ក្នុង ១ ម៉ឺន យោជន៍នោះ ដីប្រមាណ ៤ ពាន់យោជន៍ គ្របដណ្តប់ដោយទឹក រាប់បានថា ជាសមុទ្រ មនុស្សអាស្រ័យនៅក្នុងផ្ទៃដីប្រមាណ ៣ ពាន់យោជន៍ ភ្នំហិមពាន្តតាំងនៅក្នុងផ្ទៃដីប្រមាណ ៣ ពាន់យោជន៍ កម្ពស់ ១០៥ យោជន៍ ប្រដាប់ដោយកំពូល ៨ ម៉ឺន ៤ ពាន់កំពូលដ៏ស្រស់ស្អាត លម្អដោយស្ទឹង ៥០០ ខ្សែ ហូរដោយជុំវិញ មានស្រះធំ ៧ គឺ អនោតត្តស្រះ កណ្ណមុណ្ឌស្រះ រថការស្រះ ឆទ្ទន្តស្រះ កុណាលស្រះ មន្ទាកិនីស្រះ ( ហង្សបបាតស្រះ ) សីហបបាតស្រះ បណ្តោយ ទទឹង និងជម្រៅ ៥០ យោជន៍ បរិមាត្រ ១៥០ យោជន៍ ក្នុងស្រះទាំង ៧ នោះ អនោតត្តស្រះ ព័ទ្ធដោយភ្នំ ៥ ជាន់ គឺសុទស្សកូដ ចិត្រកូដ កាលកូដ គន្ធមាទនកូដ កៃលាសកូដ ក្នុង ភ្នំ ៥ នោះ សុទស្សនកូដជាភ្នំមាស កម្ពស់ ២០០ យោជន៍ ខាងក្នុងកោង មានសណ្ឋានដូចចំពុះក្អែក បិទបាំងស្រះនោះឯង ចិត្រកូដជាភ្នំរតនៈទាំងអស់ កាលកូដ ជាភ្នំរែពេជ្រ គន្ធមាទនកូដ ជាភ្នំដែលមានផ្ទៃដីរាប ដេរដាសទៅ ដោយគន្ធជាតិ គឺក្លិនក្រអូបទាំង ១០ គឺឈើបឫសក្រអូប ឈើក្រមរក្រអូប ឈើសម្បកក្រអូប ឈើស្រាយក្រអូប ឈើរសក្រអូប ឈើស្លឹកក្រអូប ឈើផ្កាក្រអូប ឈើផ្លែក្រអូប ឈើដើមក្រអូប ដេរដាសដោយឱសថច្