ជីវកសូត្រទី ៥

ក្បាលទី 15 · ទំព័រ 787

ខ្ញុំបានស្តាប់មកយ៉ាងនេះ ។ សម័យមួយ ព្រះមានព្រះភាគ ទ្រង់គង់នៅក្នុងអម្ពវ័នរបស់ជីវកកោមារភត្យ ជិតក្រុងរាជគ្រឹះ ។ គ្រានោះ ជីវកកោមារភត្យ ចូលទៅរកព្រះមានព្រះភាគ លុះចូលទៅដល់ហើយ ក៏ ថ្វាយបង្គំព្រះមានព្រះភាគ ហើយអង្គុយក្នុងទីដ៏សមគួរ ។ លុះជីវកកោមារភត្យ អង្គុយក្នុងទីដ៏សមគួរហើយ ក៏ក្រាបបង្គំទូលព្រះមានព្រះភាគ ដោយពាក្យ ដូច្នេះថា បពិត្រព្រះអង្គដ៏ចម្រើន ខ្ញុំព្រះអង្គឮមកដូច្នេះថា ពួកជនតែងសម្លាប់ សត្វចំពោះព្រះសមណគោតម ព្រះសមណគោតម បើទុកជាជ្រាបហេតុ នោះហើយក៏ រមែងសោយសាច់ ដែលគេធ្វើចំពោះ គឺសាច់ដែលគេធ្វើ អាស្រ័យនូវខ្លួន បពិត្រព្រះអង្គដ៏ចម្រើន ពួកជនណាពោលយ៉ាងនេះថា ពួក ជនតែងសម្លាប់សត្វចំពោះព្រះសមណគោតម ព្រះសមណគោតម បើទុក ជាជ្រាបហេតុនោះហើយ ក៏រមែងសោយសាច់ដែលគេធ្វើចំពោះ គឺសាច់ដែល គេធ្វើអាស្រ័យនូវខ្លួន បពិត្រព្រះអង្គដ៏ចម្រើន ជនទាំងនោះនិយាយត្រូវតាម ពាក្យ ដែលគេពោលចំពោះព្រះមានព្រះភាគ មិនមែននិយាយបង្កាច់ព្រះមាន ព្រះភាគដោយពាក្យមិនពិតផង និយាយនូវហេតុសមគួរដល់ហេតុផង ឬទេ មួយយ៉ាងទៀត វាទៈ និងអនុបវាទៈ បន្តិចបន្តួចរបស់ព្រះអង្គ ដែលប្រកបដោយ ហេតុ មិនបានដល់នូវហេតុដែលគួរតិះដៀលឬទេ ។ ព្រះអង្គទ្រង់ត្រាស់ថា ម្នាលជីវកៈ ពួកជនណានិយាយយ៉ាង នេះថា ពួកជនសម្លាប់សត្វចំពោះព្រះសមណគោតម ព្រះសមណគោតម បើទុកជាជ្រាបហេតុនោះហើយ ក៏រមែងសោយសាច់ដែលគេធ្វើចំពោះ គឺ សាច់ដែលគេធ្វើអាស្រ័យនូវខ្លួន ពួកជននោះ មិនមែននិយាយត្រូវតាមពាក្យ ដែលគេពោលចំពោះតថាគតឡើយ ពួកជននោះនិយាយបង្កាច់តថាគតដោយ ពាក្យមិនមែន មិនពិត ម្នាលជីវកៈ តថាគតពោលនូវសាច់ដែលមិនគួរបរិភោគ ដោយហេតុទាំង ៣ គឺ ឃើញ ឮ រង្កៀស ម្នាល