អដ្ឋកថា ជីវកសូត្រទី ៥
ជីវកសូត្រ មានពាក្យផ្តើមថា ឯវម្មេ សុតំ ដូច្នេះជាដើម ។ បណ្តាបទទាំងនោះ ព្រះបាលីថា ជីវកស្ស កោមារភច្ចស្ស អម្ពវនេ ដែល ឈ្មោះថា ជីវក ព្រោះមានជីវិតនៅឡើយ ។ ដែលឈ្មោះថា កោមារភច្ច ព្រោះព្រះរាជកុមារចិញ្ចឹម ដូចដែលលោកពោលថា ព្រះកុមារ គឺសំដៅដល់ អភយរាជកុមារ ដែលត្រាស់សួរថា នែលោក នុ៎ះជាអ្វី ទើបហ្វូងក្អែកចោមរោម ដេរដាស ។ ពួករាជបុរសទូលថា ទារកព្រះអង្គ ព្រះរាជាត្រាស់ថា នៅ មានជីវិតឬ ឆ្លើយថា នៅមានជីវិតទេ ព្រះអង្គ ទើបត្រាស់ឲ្យនាំទារកចូល វាំង ប្រគល់ឲ្យមេដោះចិញ្ចឹម ។ ទើបមនុស្សទាំងឡាយតាំងឈ្មោះទារកនោះ ថា ជីវក ព្រោះនៅរស់នៅឡើយ និងតាំងរហ័សនាមថា កោមារភច្ច ព្រោះ ព្រះរាជកុមារចិញ្ចឹម ។ ក្នុងព្រះសូត្រនេះ មានសេចក្តីសង្ខេបដូចពោលមក នេះ ឯរឿងដោយពិស្តារ មកក្នុងជីវកវត្ថុក្ខន្ធកវិន័យ សូម្បីពាក្យវិនិច្ឆ័យ រឿងពេទ្យជីវកកោមារភច្ចនោះ លោកក៏បានពោលហើយ ក្នុងអដ្ឋកថាព្រះវិន័យ ឈ្មោះ សមន្តប្បាសាទិកា ។ ពេទ្យជីវកកោមារភច្ចនេះ ថ្វាយព្រះ ឱសថបញ្ចុះតិចៗ សម្រក់ព្រះកាយដែលច្រើនទៅដោយទោសរបស់ព្រះមាន ព្រះភាគ ហើយតាំងនៅក្នុងសោតាបត្តិផល ពេលចប់អនុមោទនា ថ្វាយគូ សំពត់ដែលបានមកអំពីដែនសិវេយ្យ ។ ត្រិះរិះថា អញត្រូវទៅគាល់បម្រើ ព្រះពុទ្ធអង្គ មួយថ្ងៃ ២-៣ ដង តែវត្តវេឡុវ័ននេះនៅឆ្ងាយពេក ចម្ការ ស្វាយរបស់អញនៅជិតជាង ណ្ហើយចុះ អញនឹងធ្វើវិហារថ្វាយព្រះមានព្រះភាគ ក្នុងចម្ការស្វាយរបស់អញនេះឯង ដូច្នោះ ទើបឲ្យសាងទីសម្ងំ កុដិ និង មណ្ឌបជាដើម សម្រាប់សម្រាកពេលយប់ និងពេលថ្ងៃ សាងព្រះគន្ធកុដិ ដែលសមគួរដល់ព្រះមានព្រះភាគ ក្នុងសួនអម្ពវ័ននោះ ធ្វើកំពែងពណ៌ស្លឹកឈើ ក្រហម កម្ពស់ ១៨ ហត្ថ ព័ទ្ធសួនអម្ពវ