ឧបាលិវាទសូត្រទី ៦
ខ្ញុំបានស្តាប់មកយ៉ាងនេះ ។ សម័យមួយ ព្រះមានព្រះភាគ ទ្រង់គង់នៅក្នុងបាវារិកម្ពវ័ន ជិតស្រុកនាលន្ទា ។ សម័យនោះឯង និគន្ថនាដបុត្ត នៅអាស្រ័យក្នុងស្រុកនាលន្ទា ជាមួយនឹងនិគន្ថបរិស័ទជាច្រើន ។ គ្រានោះ និគ្រន្ថឈ្មោះទីឃតបស្សី ត្រាច់ទៅដើម្បីបិណ្ឌបាត ក្នុងស្រុកនាលន្ទា លុះ ត្រឡប់មកអំពីបិណ្ឌបាត ក្នុងវេលាបច្ឆាភត្តហើយ ក៏ចូលទៅគាល់ព្រះមាន ព្រះភាគ ក្នុងបាវារិកម្ពវ័ននោះ លុះចូលទៅដល់ហើយ ក៏ធ្វើសេចក្តីរីករាយ ជាមួយនឹងព្រះមានព្រះភាគ លុះបញ្ចប់ពាក្យដែលគួររីករាយ និងពាក្យដែល គួររពឫកហើយ ក៏ឋិតនៅក្នុងទីសមគួរ ។ លុះទីឃតបស្សីនិគ្រន្ថ ឋិតនៅក្នុងទី សមគួរហើយ ទើបព្រះមានព្រះភាគ ទ្រង់ត្រាស់ដូច្នេះថា នែទីឃតបស្សី អាសនៈមានគ្រប់គ្រាន់ បើអ្នកត្រូវការ ចូរអង្គុយចុះ ។ កាលបើព្រះមានព្រះភាគ ទ្រង់ត្រាស់យ៉ាងនេះហើយ ទើបទីឃតបស្សីនិគ្រន្ថ កាន់យកអាសនៈទាប មួយ អង្គុយក្នុងទីសមគួរ ។ លុះទីឃតបស្សីនិគ្រន្ថអង្គុយក្នុងទីសមគួរហើយ ព្រះមានព្រះភាគ ទ្រង់ត្រាស់ដូច្នេះថា ម្នាលតបស្សី ចុះនិគន្ថនាដបុត្ត បញ្ញត្តកម្មក្នុងការធ្វើ នូវបាបកម្ម ក្នុងការប្រព្រឹត្តទៅនៃបាបកម្ម ថាមានបុន្មាន ។ ទីឃតបស្សីតប ថា អាវុសោគោតម និគន្ថនាដបុត្តមិនធ្លាប់បញ្ញត្តនូវកម្ម ថាកម្មដូច្នេះឡើយ អាវុសោគោតម និគន្ថនាដបុត្តធ្លាប់បញ្ញត្តនូវទណ្ឌៈ ថាទណ្ឌៈ បុណ្ណោះឯង ។ ម្នាលតបស្សី ចុះនិគន្ថនាដបុត្ត តែងបញ្ញត្តនូវទណ្ឌៈបុន្មានយ៉ាង ក្នុងការធ្វើនូវ បាបកម្ម ក្នុងការប្រព្រឹត្តទៅនៃបាបកម្ម ថាមានបុន្មាន ។ អាវុសោគោតម និគន្ថនាដបុត្តតែងបញ្ញត្តនូវទណ្ឌៈក្នុងការធ្វើនូវបាបកម្ម ក្នុងការប្រព្រឹត្តទៅនៃ បាបកម្ម ថាមាន ៣ យ៉ាង គឺ