អដ្ឋកថា ឧបាលិវាទសូត្រទី ៦
ឧបាលិវាទសូត្រ មានពាក្យផ្តើមយ៉ាងនេះថា ឯវម្មេ សុតំ ដូច្នេះជាដើម ។ បណ្តាបទទាំងនោះ បទថា នាឡន្ទាយំ សេចក្តីថា ក្នុង នគរមានឈ្មោះយ៉ាងនេះថា នាលន្ទា ព្រោះធ្វើនគរនោះឲ្យជាគោចរគ្រាម គឺ ស្រុកសម្រាប់គោចរ ។ បទថា បវារិកម្ពវនេ ប្រែថា ចម្ការស្វាយរបស់ ទុសបាវារិកសេដ្ឋី បានឮថា ចម្ការស្វាយនោះ ជាចម្ការរបស់បាវារិកសេដ្ឋី នោះ ។ សេដ្ឋីនោះ ស្តាប់ធម្មទេសនារបស់ព្រះមានព្រះភាគហើយជ្រះថ្លា សាងវិហារដែលប្រដាប់ដោយកុដិ ទីសម្ងំ និងមណ្ឌបជាដើម ក្នុងចម្ការនោះ ហើយវេរថ្វាយដល់ព្រះមានព្រះភាគ ។ ទើបវិហារនោះបានឈ្មោះថា បាវារិកម្ពវ័ន ដូចវិហារឈ្មោះជីវកម្ពវ័ន ដូច្នោះ អធិប្បាយថា ព្រះមានព្រះភាគ ប្រថាប់នៅនាបាវារិកម្ពវ័ននោះ ។ តិរ្ថិយដែលបានឈ្មោះយ៉ាងនេះថា ទីឃតបស្សី ព្រោះជាអ្នកបំពេញតបៈមកយូរហើយ ។ បទថា បិណ្ឌបតប្បដិក្កន្តោ ប្រែថា ត្រឡប់អំពីបិណ្ឌបាត ។ ពិតហើយ វោហារថា បិណ្ឌបត់ មិនមានក្នុងលទ្ធិខាងក្រៅ ដូចក្នុងព្រះពុទ្ធសាសនាឡើយ ។ បទថា បញ្ញាបេតិ ប្រែថា សម្តែងតាំងទុក ។ ទីឃតបស្សីតិ រ្ថិយសួរតាមលទ្ធិនិគ្រន្ថ ទើបពោលពាក្យនេះថា ទណ្ឌានិ បញ្ញាបេតិ ។ ក្នុងបទនេះថា កាយទណ្ឌំ វចីទណ្ឌំ មនោទណ្ឌំ ពួកនិគ្រន្ថបញ្ញត្តទណ្ឌ ២ ខាងដើមថា តូចតាច ថាមិនមានចិត្ត ដូចជាកាលខ្យល់បក់ មែកឈើក៏ កម្រើក ទឹកក៏រលក ព្រោះមែកឈើ និងទឹកនោះ មិនមានចិត្ត យ៉ាងណា សូម្បីកាយទណ្ឌ ក៏មិនមានចិត្ត ដូច្នោះ ។ ម្យ៉ាងទៀត កាលខ្យល់បក់មែក ឈើ មានធាងត្នោតជាដើម ទើបមានសំឡេង ទើបទឹកមានសំឡេង ព្រោះ មែកឈើ និងទឹកនោះមិនមានចិត្ត យ៉ាងណា សូម្បីវចីទណ្ឌ ក៏មិនមានចិត្ត ដូច្នោះ ពួកនិគ្រន្ថបញ្ញត្តទណ្ឌទាំង ២ យ៉ាងនេះថា មិនមានចិត្ត ដូ