- រឿងៃព្រទណ្ឌកី

ក្បាលទី 15 · ទំព័រ 846

អាចធ្វើក្រុងនាលន្ទាឲ្យជាផេះបាន ដោយការប្រទូស្តផ្លូវចិត្តតែមួយបុណ្ណោះ ។ ពាក្យរបស់និគ្រន្ថធំរបស់អញ មិននាំសត្វចេញចាកទុក្ខ ពាក្យនៃព្រះមានព្រះភាគ បុណ្ណោះ នាំចេញចាកទុក្ខបានពិត ។ បទថា អរញ្ញំ អរញ្ញភូតំ សេចក្តី ថា មិនឲ្យជាស្រុក គឺជាព្រៃនោះឯង ឈ្មោះថា កើតជាព្រៃ ។ បទថា ឥសិនំ មនោបទោសេន សេចក្តីថា ដោយការប្រទូស្តផ្លូវចិត្តនៃឥសីទាំងឡាយ ធ្វើឲ្យ វិនាសហើយ រដ្ឋទាំងឡាយនោះ ទេវតាជាអ្នកអត់ទ្រាំមិនបាន ប្រទូស្ត ផ្លូវចិត្តនោះធ្វើឲ្យវិនាសហើយ ឯអ្នកស្រុកសម្គាល់ថា បុគ្គលមានចិត្តប្រទូស្ត ធ្វើឲ្យវិនាសហើយ ដើម្បីប្រយោជន៍ដល់ឥសីទាំងឡាយ ព្រោះដូច្នោះ គប្បី ជ្រាបថា បុគ្គលនោះតាំងនៅក្នុងវាទៈរបស់លោកនេះ ទើបលើកវាទៈនេះ ឡើងធ្វើហើយ ។ ក្នុងសេចក្តីនោះ គប្បីជ្រាបថា ព្រៃទណ្ឌកីជាដើម ក្លាយ ជាព្រៃដូចតទៅនេះ រឿង ព្រៃទណ្ឌកី កាលបរិស័ទរបស់សរភង្គតាបសពោធិសត្វ ចម្រើនបរិបូណ៌ហើយ តាបសឈ្មោះកីសវច្ឆៈ ជាសិស្សរបស់ព្រះពោធិសត្វ បំណងនៅដោយស្ងាត់ ស្ងៀម ទើបលះពួកក្រុមទៅ អាស្រ័យនគរឈ្មោះកុម្ភបុរៈ នៃស្តេចទណ្ឌកី ដែនកាលិង្គៈ ដែលបន្តអំពីស្ទឹងគោធាវារី ចម្រើនវិវេកនៅក្នុងព្រះរាជឧទ្យាន សេនាបតីរបស់ព្រះបាទទណ្ឌកីនោះជាឧបដ្ឋាក ។ គ្រានោះ នាងគណិកាម្នាក់ ជិះរទេះ មានស្រី ៥០០ ជាបរិវារ ធ្វើនគរឲ្យល្អត្រាច់ទៅ ។ មហាជនសម្លឹង ឃើញ ក៏ចោមរោមនាងត្រាច់តាមទៅ រហូតផ្លូវក្នុងព្រះនគរមិនគ្រប់គ្រាន់ ព្រះរាជាបើកបង្ហួចប្រថាប់ឈរ ឃើញនាង ទើបត្រាស់សួរពួករាជបុរសថា ស្រីនោះជានរណា ពួករាជបុរសទូលថា បពិត្រព្រះអង្គ ស្រីនគរសោភិនី របស់ព្រះអង្គ ។ ព្រះរាជាកើតសេចក្តីច្រណែន ទ្រង់ព្រះតម្រិះថា នគរដែល ស្រីនេះធ្វើឲ្យស្