- រឿងៃព្រកាលិង្គ
គប្បីជ្រាបថា ព្រៃទណ្ឌកី ក្លាយជាព្រៃដូចពោលមក ដូច្នេះ ។ រឿង ព្រៃកាលិង្គៈ បានឮមកថា កាលព្រះបាទនាឡិកីរៈ ទ្រង់គ្រងរាជ្យក្នុងដែនកលិង្គៈ តាបស ៥០០ រូប ក្នុងព្រៃហិមពាន្ត ជាអ្នកមិនបានក្លិនស្រី ទ្រទ្រង់ស្បែកខ្លាច ងជដា និងសំពត់សម្បកឈើ មានឫសឈើ ផ្លែឈើព្រៃជាអាហារមកជា យូរ បំណងនឹងបរិភោគអាហារមានរសជូរ ប្រៃ ក៏នាំគ្នាមកកាន់ផែនដីមនុស្ស មកដល់នគររបស់ព្រះបាទនាឡិកីរៈ ដែនកលិង្គៈតាមលំដាប់ តាបសទាំងនោះ ទ្រទ្រង់ជដាស្លែកខ្លាដំបង និងសំពត់សម្បកឈើ សម្តែងកិរិយាស្ងប់ រម្ងាប់ សមគួរដល់ភេទអ្នកបួស ចូលទៅកាន់ព្រះនគរសូមអាហារ ។ កាល ព្រះពុទ្ធមិនទាន់កើត មនុស្សទាំងឡាយឃើញតាបសអ្នកបួស ក៏ជ្រះថ្លា និង ប្រាប់ទីអង្គុយ ទីឈរ មានដៃកាន់ភាជនៈដាក់អាហារ និមន្តឲ្យអង្គុយហើយ រៀបចំអាហារប្រគេន ។ ពួកតាបសបរិភោគអាហារស្រេចហើយ ក៏អនុមោទនា មនុស្សទាំងឡាយស្តាប់ហើយ ក៏មានចិត្តជ្រះថ្លា សួរថា បពិត្រ លោកម្ចាស់ទាំងឡាយៗ នឹងទៅទីណា តាបសឆ្លើយថា នឹងទៅតាមដែល មានផាសុក ។ មនុស្សទាំងនោះ ក៏ពោលនិមន្តថា លោកម្ចាស់មិនគួរទៅកាន់ ទីដទៃ សូមនៅត្រង់ព្រះរាជឧទ្យានចុះ ពួកខ្ញុំបរិភោគអាហារព្រឹកហើយ នឹងមកស្តាប់ធម្មកថា ពួកតាបសក៏ទទួល ទៅកាន់ព្រះរាជឧទ្យាន ។ អ្នកស្រុក បរិភោគអាហារហើយ ក៏ស្លៀកសំពត់ស្អាត ដណ្តប់សំពត់ស្អាត បំណង នឹងស្តាប់ធម្មកថា បណ្តើរគ្នាទៅជាក្រុមៗ មានមុខទៅកាន់ព្រះរាជឧទ្យាន ។ ព្រះរាជាប្រថាប់ឈរលើប្រាសាទ ទតឃើញមនុស្សទាំងនោះ កំពុងដើរទៅ ទើបសួរអ្នកបម្រើថា នែលោក ហេតុអ្វី ទើបអ្នកស្រុកទាំងនេះស្លៀកសំពត់ ស្អាត ដើរមុខទៅកាន់ឧទ្យាន ឯឧទ្យាននោះ មានការប្រជុំ ឬ សម្តែងរបាំឬ អ្នកបម្រើក្រាបទូលថា មិនមានទ