- រឿងៃព្រមាតង្គ្វ

ក្បាលទី 15 · ទំព័រ 857

ជើងជណ្តើរ កាលដល់ជើងជណ្តើរហើយ ហ្វូងឆ្កែគិតថា ជាផ្ទាំងសំពត់ ក៏ ចោមរោមខាំស៊ី បណ្តាតាបសទាំងនោះ តាបសរូបណាក្រោកឡើង គេចទៅ បាន រូបនោះក៏ត្រូវធ្លាក់ទៅក្នុងរណ្តៅ ហ្វូងឆ្កែក៏តាមទៅខាំស៊ីតាបសនោះក្នុង រណ្តៅនោះឯង ដូច្នោះ សូម្បីតែរាងឆ្អឹងរបស់តាបសទាំងនោះ ក៏មិនមាន សេសសល់ឡើយ ។ ព្រះរាជាទ្រង់ផ្តាច់ជីវិតតាបស ៥០០ ដែលសម្បូរ ដោយតបៈ ដោយរយៈពេលមួយបុណ្ណោះ ។ គ្រានោះ ពួកទេវតាបណ្តាល ភ្លៀង ៩ ប្រភេទ ឲ្យធ្លាក់ចុះមកទៀត ក្នុងដែនរបស់ព្រះរាជាអង្គនោះ ដោយ ន័យមុននោះឯង ។ ដែននៃព្រះរាជាអង្គនោះ ត្រូវលុបដោយគំនរខ្សាច់កម្ពស់ ៦០ យោជន៍ ព្រោះហេតុនោះ ទើបសរភង្គពោធិសត្វពោលថា យោ សញ្ញតេ បព្វជិតេ អហេឋយិ ធម្មំ ភណន្តេ សមណេ អទូសកេ តំនាលិកីរំ សុនខា បរត្ថ សង្គម ខាទន្តិ វិបផន្ទមានំ ។ ព្រះបាទនាលិកីរៈណា បានបៀតបៀនបព្វជិតទាំងឡាយ ជា អ្នកសង្រួម ជាអ្នករម្ងាប់បាប មិនប្រទូស្តកំពុងសម្តែងធម៌ ឆ្កែ ទាំងឡាយ ចោមខាំស៊ីនូវព្រះបាទនាលិកីរៈនោះ ឲ្យអន្ទះអន្ទែង ក្នុងបរលោក ។ គប្បីជ្រាបថា ព្រៃកលិង្គៈ ក្លាយជាព្រៃដោយ ប្រការដូច្នេះ ។ រឿង ព្រៃមាតង្គៈ ក្នុងអតីតកាល នានគរពារាណសី សេដ្ឋីម្នាក់មានទ្រព្យសម្បត្តិ ៤០ កោដិ មានធីតាម្នាក់ ឈ្មោះទិដ្ឋមង្គលិកា ស្រស់ស្អាតគួរស្រឡាញ់ នាងជាទី ប្រាថ្នានៃមនុស្សដ៏ច្រើន ព្រោះនាងដល់ព្រមដោយរូបសម្បត្តិ ភោគសម្បត្តិ និងកុលសម្បត្តិ បុរសណាបញ្ជូនមនុស្សទៅសូមនាងៗ ឃើញបុរសនោះ ហើយ ក៏លើករឿងជាតិ បើមិនដូច្នោះ ក៏រឿងដៃ ជើងជាដើមណាមួយឡើង ដើម្បីតិះដៀល ពោលថា បុគ្គលនោះជានរណា កើតមិនល្អ ទ្រង់ទ្រាយមិន ល្អ ដូច្នេះជាដើមហើយ ក៏ប្រាប់ឲ្យអញ្ជើញបុគ្គលនោះត្រឡប់ចេញទៅ ហើយ ពោលប្រា